កំពង់ចាម៖ រឹតតែអស្ចារ្យជាមួយបច្ចេកវិទ្យាកាន់តែទំនើប តម្រូវការនៃអ្នកប្រើប្រាស់ក៏កាន់តែជឿនលឿន ដែល​​​ពួកគាត់សុទ្ធសឹងតែស្វែងរកសម្ភារៈប្រើប្រាស់ដែលល្អ និងកាន់តែទាន់សម័យសម្រាប់ការរស់នៅ។

T-Shop បានមកដល់ខេត្តកំពង់ចាមហើយ

T-Shop ជាក្រុមហ៊ុនឈានមុខគេក្នុងការចែកចាយផលិតផលគ្រឿង Accessories សម្រាប់​បំពាក់​លើទូរសព្ទ សម្ភារៈអេឡិចត្រូនិច​ផ្សេងៗ កំពុងរីកសាយភាយទៅកាន់​ទីតាំងខេត្តក្រុង​នានា​គួរឱ្យកត់​សម្គាល់។ ក្រុមហ៊ុន T-Shop មានឈ្មោះបោះសំឡេងជាមួយការគាំទ្រ​យ៉ាងពេញទំហឹងពី​សំណាក់​​អតិថិជនគ្រប់ជាន់ថ្នាក់តែងតែជឿជាក់ និងពេញចិត្តនូវរាល់ផលិតផលទាំងឡាយ ដែល​មាន​លក់នៅ​ហាង​ធីសបព្រោះថា ល្អទាំងគុណភាព និងតម្លៃ។ គួរបញ្ជាក់ផងដែរថា ហាង T-Shop មានក្រុមផលិតផល​ទាំង​អស់ ៥ប្រភេទដូចជា៖ Audition, Accessories, Car, Life Styleand Mobile ដែលក្រុម​ផលិត​ផល​ទាំងនេះ​ សុទ្ធតែជាតម្រូវការដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ។

បើតាមសម្តីរបស់លោក ស៊ាង លីដា ដែលជាអ្នកទទួលទិញសិទ្ធផ្តាច់មុខពីក្រុមហ៊ុន T-Shop បានផ្តល់សម្ភាសន៍ថា៖

ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ និងភាពទាន់សម័យរបស់យុវវ័យពិសេស​សម្រាប់អ្នកខេត្តកំពង់ចាមផងនោះ ទើបលោកសម្រេចចិត្តបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់​តែងាយ​ស្រួល ដើម្បីទទួលបាននូវផលិតផលល្អ ព្រមជាមួយគុណភាពខ្ពស់ និងមានច្រើនជម្រើស សូម​មក​កាន់ទីតាំង T-Shop សាខាថ្មីមួយទៀតស្ថិតនៅផ្ទះលេខ 45Eo ផ្លូវពញាយ៉ាត ភូមិទី១៣ សង្កាត់កំពង់​ចាម ក្រុងកំពង់ចាម (ជាប់ហាងលក់សម្លៀកបំពាក់អង្គរទព្វ) ដែលបានបើកលក់សាកល្បងរយៈពេល១ខែ​មក​ហើយនោះ​នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែមិថុនានេះ នាម៉ោង ៨ព្រឹក។ ក្នុងនោះដែរ សម្រាប់​ថ្ងៃ Grand Opening ដ៏រីករាយនេះ ក៏មានផ្តល់ជូន Promotion យ៉ាងច្រើនដល់អតិថិជន នោះ​គឺការ​បញ្ចុះ​តម្លៃចាប់ពី ១៥% ដល់ ៥០% និងមានការចាប់ឆ្នោតយករង្វាន់រហូតដល់ ២០០រង្វាន់ រាល់​កា​រ​ទិញ​ផលិតផលផ្សេងៗចាប់ពី ១០$ ឡើងទៅ និងមាន​ចែក Coupon ៣០% ទុកទិញ​ផលិតផលលើក​ក្រោយ​ទៀត ហើយកាន់តែពិសេសនោះក៏មានការបញ្ចុះតម្លៃលើផលិតផល JBL ផងដែរ។

ជាចុងក្រោយលោក លីដា សូមផ្តាំផ្ញើដល់អតិថិជនទាំងអស់ ដែលចង់បានផលិតផលប្រើប្រាស់​ទាក់ទង​នឹងគ្រឿងអេឡិចត្រូនិច ព្រមជាមួយគុណភាពខ្ពស់ សូមអញ្ជើញមកកាន់ T-Shop ព្រោះនៅ​ទី​នោះ​​​ត្រៀម​ផ្គត់ផ្គង់​ជូនទាំងសេវាកម្ម និងគុណភាព ធានានូវគុណតម្លៃក្នុងការប្រើប្រាស់ ជាមួយភាពសម្បូរ​បែប​នៃការជ្រើសរើសបានតាមចិត្ត តាមតម្រូវការ មិនឱ្យលោកអ្នកខកបំណងឡើយ៕

T-Shop បានមកដល់ខេត្តកំពង់ចាមហើយ
T-Shop បានមកដល់ខេត្តកំពង់ចាមហើយ
T-Shop បានមកដល់ខេត្តកំពង់ចាមហើយ
T-Shop បានមកដល់ខេត្តកំពង់ចាមហើយ
T-Shop បានមកដល់ខេត្តកំពង់ចាមហើយ
T-Shop បានមកដល់ខេត្តកំពង់ចាមហើយ
T-Shop បានមកដល់ខេត្តកំពង់ចាមហើយ
T-Shop បានមកដល់ខេត្តកំពង់ចាមហើយ
T-Shop បានមកដល់ខេត្តកំពង់ចាមហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]