បរទេស៖ តារាឆ្នើម Cristiano Ronaldo ត្រូវបានគេជឿថា នឹងចាកចេញពីក្រុមអធិរាជស Real Madrid នាពេលឆាប់ៗខាងមុខនេះ ដោយគេជឿថា មូលហេតុដ៏ចម្បងនោះគឺដោយសាររូបគេមានថៃ្លឈ្នូលទាបជាង Lionel Messi និង Neymar។ 

Cristiano Ronaldo

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ នេះ អាចរកបានប្រាក់ចំណូលប្រមាណ ៦២លានផោន (៨៣លានដុល្លារអាមេរិក) ក្នុង១ឆ្នាំ ពីក្រុមម្ចាស់ជើងឯកអឺរ៉ុប ១៣សម័យ ដែលចំនួននេះបានធើ្វឲ្យម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ អាចរកប្រាក់បានទៀបជាងគូប្រជែងរបស់គេ ពោលគឺខែ្សប្រយុទ្ធ Messi និង Neymar របស់ PSG។ 

Cristiano Ronaldo

ខែ្សប្រយុទ្ធកូន៤ នេះ សព្វថៃ្ងកំពុងមានកុងត្រាជាមួយ Real រហូតដល់ឆ្នាំ២០២១ ខណៈដែលពេលនេះ រូបគេទាមទារឲ្យក្លិបបន្ថែមប្រាក់ពីលើរហូតដល់ទៅ ២៦លានផោន ដើម្បីធើ្វឲ្យគេបន្ដនៅកីឡដ្ឋាន Santiago Benarbue។

បើ Ronaldo ពិតជាចាកចេញមែននោះ ក្លិបទីមួយដែលរូបគេអាចនឹងចូលរួម គឺក្លិបចាស់របស់គេ Manchester United ខណៈម្ដាយរបស់កីឡាករជំនាញជើងស្ដាំនេះ ក៏ចង់ឲ្យកូនរបស់ខ្លួនចូលរួមជាមួយក្រុមដែលដឹកនាំដោយលោក Jose Mourinho ផងដែរ៕  

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]