បរទេស៖ ខ្សែប្រយុទ្ធ Marcos Rashford បានសារភាពថាគេបានក្លាយជាអ្នកគាំទ្ររបស់កីឡាករអាហ្សង់ទីនដែលមានឈ្មោះល្បីល្បាញពោលគឺកីឡាករ Lionel Messi ដោយសារគេមានទេពកោសល្យមួយតាំងពីកំណើតមកម្ល៉េះ ដែលធ្វើឲ្យខ្សែប្រយុទ្ធវ័យក្មេងរូបនេះមានគំនិតស្រលាញ់បាល់ទាត់តែម្តង។

Macos Rashford

ខ្សែប្រយុទ្ធរបស់ក្លិប Man Utd នេះ បានសារភាពថាគេបានគាំទ្រខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelona ជាងកីឡាករ Cristiano Ronaldo ដែលជាកីឡាករកំពូលរបស់ក្រុម Real Madrid ហើយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះត្រូវបានខ្សែប្រយុទ្ធរបស់ក្រុមអស់គ្លេស ចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុត។

Lionel Messi និង Cristiano Ronaldo

Rashford បានបញ្ជាក់ពីហេតុផលថាមូលហេតុដែលគេជ្រើសរើសយក Messsi ព្រោះកីឡាកររូបនេះមានចំណុចមួយចំនួនដែលគេអាចធ្វើបានគឺពិតជាមិនគួរឱ្យជឿនោះឡើយ។ គេបានបន្ថែមថា៖ «ខ្ញុំគឺជាអ្នកគាំទ្រ Ronaldo ម្នាក់ផងដែរ ប៉ុន្តែខ្ញុំគិតថា Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន»។

កីឡាករដែលឆ្លងកាត់បទពិសោធន៏ ៧៨ ដងនិងអាចស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ឲ្យក្រុម Manchester United រូបនេះបាននិយាយថា៖ «ខ្ញុំចូលចិត្តមើលក្រុមប្រេស៊ីលជាពិសេស Ronaldinho, Ronaldo ពេលប្រកួត និងកីឡាករផ្សេងៗទៀតដើម្បីបង្កើនបទពិសោធន៍របស់ខ្ញុំបន្ថែម»៕

Macos Rashford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]