ភ្នំពេញៈ ដោយការគិតខ្លីនារី វ័យក្មេងម្នាក់ បានសម្រេចចិត្ត ឡើងដំបូលផ្ទះលោត សម្លាប់ខ្លួន ម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី ១៣ មីនា នៅជិតផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោក ដោយការតូចចិត្ត និងគូដណ្តឹងមិនយល់ចិត្ត ចំពោះរូបនាង ។

មន្ត្រីនគរបាលបានឲ្យដឹងថា កញ្ញា សៀង បានរងរបួសធ្ងន់ បន្ទាប់ពីលោតសម្លាប់ខ្លួន មិនបាន សម្រេចពីលើដំបូលផ្ទះជាន់ទី១ ហើយក៏ត្រូវបានមិត្តភក្តិ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាន់ ។ មន្ត្រីនគរបាលបានឲ្យដឹងថា កញ្ញា សៀង មានអាយុ១៩ឆ្នាំ ជាកាត់ដេរសម្លៀកបំពាក់ ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិអង្គរជ័យ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

អ្នកជិតខាងម្នាក់បានឲ្យដឹងថា កាលដែលនារីម្នាក់នេះលោតសម្លាប់ខ្លួន ក៏ព្រោះតែពិបាកចិត្ត ក្នុង ឆាកជីវិត ដោយសារ តែគូ ដណ្តឹងរបស់ខ្លួន គឺលោក ស្រស់ អាយុ២៤ឆ្នាំ មុខរបរជាង កាត់ដេរ សម្លៀក បំពាក់ នៅឃ្លាំងរំសេវ មាន ស្រុកកំណើត ភូមិឃុំជាមួយគ្នា ហើយបានភ្ជាប់ពាក្យ ជា មួយគ្នាជាង មួយឆ្នាំមកនោះឥឡូវនេះ មិនសូវមានការចុះសម្រុងនិងគ្នា ។

អ្នកជិតខាងនោះក៏បានឲ្យដឹងថា នៅម៉ោង១១ជាង បានឃើញ កញ្ញា សៀង ដើរផ្លោះទៅលើដំបូល ផ្ទះជាន់ទិមួយ ដែលនៅ ជាប់គ្នា ហើយក៏បានលោតចុះ បណ្តាលឲ្យសន្លប់ស្តូក បន្ទាប់ពីមិត្តភក្តិ ទៅ ពិនិត្យឃើញថា នៅមានដង្ហើមនៅឡើយនោះ ក៏ប្រញាប់នាំគ្នាបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕

ដោយ៖ ពេទ មនោ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]