រុស្ស៊ី៖ កីឡាករ Eden Hazard បានប្រកាសថា ខ្លួននឹងគាំទ្រជម្រើសជាតិអេហ្ស៊ីបនៅក្នុងព្រឹត្តិការណ៍ World Cup ដោយសារតែ Mohamed Salah ។

ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ថា អេហ្ស៊ីបមានកីឡាករល្អៗជាច្រើន ហើយលោកសង្ឃឹមថា ពួកគេនឹងធ្វើបានល្អនៅក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ។ ហើយអ្វីដែលធ្វើឲ្យលោកមានការគាំទ្រអេហ្ស៊ីបខ្លាំងបំផុតនោះគឺ Salah ។ 

កីឡាករ Hazard និង Salah

កីឡាកររបស់ក្រុម Chelsea រូបនេះបានបន្តថា ក្រោយពីឃើញថា Salah បានរងរបួសភ្លាម ខ្លួនបានទាក់ទងរូបគេតាមទូរស័ព្ទ ព្រមទាំងបានជូនពររូបគេឲ្យឆាប់ជាសះស្បើយផងដែរ។ ពីព្រោះថា លោកនឹងទន្ទឹងរង់ចាំមើលការបង្ហាញសមត្ថភាពរបស់ Salah នៅក្នុង World Cup។

Salah ពេលលេងក្នុងជម្រើសជាតិអេហ្ស៊ីប

គួរឲ្យដឹងថា ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកស្ថិតនៅក្នុងពូល G ហើយក្នុងនោះមានប្រទេសប៉ាណាម៉ា ទុយណេស៊ី និងប្រទេសអង់គ្លេសផងដែរ៕

Hazard ពេលលេងក្នុងជម្រើសជាតិប៊ែលហ្ស៊ិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]