បរទេស៖ ខ្សែបម្រើក្រុមជម្រើសជាតិប្រេស៊ីលកីឡាករ Frederico Rodrigues de Paula Santos (Fred) ដែលកំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការនៅ Manchester United បានរងរបួសកជើងកំឡុងពេលកំពុងហ្វឹកហាត់ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ FIFA World Cup ។

Fred

គួរឲ្យដឹងថា ក្រុមបិសាចក្រហម បានយល់ព្រមក្នុងការនាំយកកីឡាកររូបនេះ ពីក្រុម Shakhtar Donetsk ក្នុងតម្លៃផ្ទេរ ៤៧លានផោន (ប្រហែលជាង ៦៣ លានដុល្លារអាមេរិក) ហើយគេក៏រំពឹងថា នឹងបញ្ចប់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះផងដែរ។

យ៉ាងណាមិញ បើតាមការឲ្យដឹង ពីសំណាក់គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល លោក Rodrigo Lasmar បានពណ៌នាពីរបួសដែលបានកើតឡើង នៅទីក្រុងឡុងដ៍ ថា Fred មានបញ្ហារបួសត្រង់កជើងរបស់គេពេលកំពុងហ្វឹកហាត់។ ខណៈដែលប្រេស៊ីលនឹងផ្ដើមយុទ្ធនាការ World Cup ជាមួយស្វីស នៅថ្ងៃទី១៧ មិថុនា ខាងមុខនេះហើយ។ រីឯក្រុមជើងឯក ៥សម័យ នឹងបន្តជួបកូស្ដារីកា និង ស៊េប៊ី ដែលស្ថិតនៅពូល E ដូចគ្នា។

Fred

ទាក់ទងទៅនឹងបញ្ហានេះ គ្រូពេទ្យប្រចាំការរបស់ក្រុមប្រេស៊ីល បាននិយាយថា របួសរបស់កីឡាករវ័យ ២៥ឆ្នាំរូបនេះ នៅមិនទាន់ដឹងនៅឡើយទេ។ ព្រោះអ្វីដែលបានកើតឡើង វាហាក់លឿនបន្តិច ពោលគឺត្រូវចាំមើលបន្តទៅទៀតសិន៕

Fred
Neymar និង Fred

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]