(ភ្នំពេញ)៖ តារាសម្ដែង កញ្ញា ដួង ម៉ានិច កំពុងតែទទួលបានភាពល្បីល្បាញ លើវិថីសិល្បៈ ទាំងការសម្ដែង និងអាជីពជាពិធីការិនី។

ដោយពីមួយថ្ងៃទៅមួយថ្ងៃ នាងទទួលបានការចាប់អារម្មណ៍ពី សំណាក់អ្នកគាំទ្រ មិនថាការស្លៀកពាក់ សមត្ថភាពសម្ដែង សុទ្ធតែមានការគាំទ្រលើតារាស្រីស៊ិចស៊ី រូបនេះ។

យ៉ាងណាវិញ ដោយឃើញថានាងមានភាពជោគជ័យ ក្នុងវិស័យសិល្បៈនោះ កាលពីថ្មីនេះផងដែរ កញ្ញា ដួង ម៉ានិច បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងការបើកដំណើរការនៃហាង របស់នាងធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់បណ្ដា ហ្វេនរបស់នាង។

ក្នុងនោះផងដែរ ហាងរបស់កញ្ញា ដួង ម៉ានិច មានឈ្មោះថា «ហាងតារារីករាយ»​យ៉ាងណាមិញ គេសង្កេតឃើញថា ការបើកដំណើរការជាលើកដំបូង មានតារាប្រុស ស្រីជាច្រើន បានជួយគាំទ្រក្នុងការរកស៊ីរបស់នាង។

គួរបញ្ជាក់ផងដែរ នាង ទើបតែទិញផ្ទះ វីឡា ផ្ទះល្វែង ដែលត្រូវចំណាយខ្ទង់ម៉ឺនដុល្លារ ហើយពេលនេះទៀត​ នាងបើកហាងទៀត ពិតជាមិនធម្មតាមែន៕

តោះទៅមើលទិដ្ឋភាពហាងរបស់នាងទាំងអស់គ្នា៖ 

កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច