ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មរស្មីហង្សមាស លោក Step និង កញ្ញា រ៉េត ស៊ូហ្សាណា គឺជាដៃគូចម្រៀងដ៏សាកសម ដែលមហាជន និងអ្នកគាំទ្រជាច្រើនពេញចិត្តខ្លាំងមែនទែន។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ដៃគូចម្រៀងវ័យក្មេងមួយគូនេះ បានចាប់ដៃគ្នាឡើងឆាកតន្ត្រីម្តងទៀតហើយ ដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមិនតិចនាក់នោះទេ។

ម៉្យាងវិញទៀត អ្វីដែលកាន់តែពិសេស និងធ្វើអ្នកគាំទ្រចាប់អារម្មណ៍នោះ សម្រាប់ការសម្តែងលើឆាករួមគ្នាម្តងនេះ លោក Step គឺជាអ្នកលេងព្យាណូបទ «Someone Like You» សម្រាប់ ហ្សាណា ទាំងកណ្តាលឆាកតែម្តង។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយដែលឃើញលោក Step លេងព្យាណូនៅលើឆាកបែបនេះ ហើយវាពិតជាពិសេសខ្លាំងមែនទែនសម្រាប់អ្នកទាំងពីរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Step និង ហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា