ភ្នំពេញ៖ បន្ទាប់ពីមានការបែកធ្លាយរូបភាព តារាសម្ដែងសាច់សខ្ចីកញ្ញា សាត រស្មី ដែលបានបង្ហាញវត្តមាន ក្នុងរង្វង់គ្រួសាររបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ រួចមក ព័ត៌មាននេះ បានធ្វើឲ្យទស្សនិកជន មានការងឿងឆ្ងល់ជាខ្លាំង ពីទំនាក់ទំនងមួយនេះ។

តួយ៉ាង ដើម្បីស្រាយចម្ងល់ដ៏រសើបនេះបាន ម្ដាយក្មេងរបស់លោក ព្រាប សុវត្ថិ ក៏សម្រេចចិត្តប្រកាសក្ដែងៗលើបណ្ដាញសង្គមថា  «សាត រស្មី គឺជាអនាគតចៅប្រសារ របស់ខ្ញុំ» ជាហេតុធ្វើឲ្យមហាជនស្រឡាំងកាំង រឹតតែខ្លាំងតែម្ដង។

ជាក់ស្ដែង សារមួយនេះ បានបញ្ជាក់យ៉ាងច្បាស់ណាស់ថាមិនយូរទៀតទេ តារាស្រីរូបស្រស់សម្រស់បាន សាត រស្មី នឹងក្លាយជាសមាជិកថ្មីក្នុងគ្រួសារលោក ព្រាប សុវត្ថិ ដែលត្រូវជាក្មួយថ្លៃរបស់លោក ក្នុងពេលឆាប់ៗខាងមុននេះ។ 

គួរបញ្ជាក់ដែរថា កញ្ញា សាត រស្មី មានទំនាក់ទំនងស្នេហានឹងក្មួយប្រុសសង្ហាលោកព្រាប សុវត្ថិ គឺមានរយៈពេលយូរហើយដែរ គ្រាន់តែអ្នកទាំង២មិនបានបង្ហាញជាសាធារណៈតែប៉ុណ្ណោះ៕

ព្រាប​ សុវត្ថិ និងម្ដាយក្មេក
ក្មួួយប្រុសព្រាប សុវត្ថិ
ក្មួួយប្រុសព្រាប សុវត្ថិ
ក្រុមគ្រួសារលោក ព្រាប សុវត្ថិ
សាត រស្មី និងម្ដាយក្មេងព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ