អង់គ្លេស៖ ក្រុមជម្រើសជាតិអង់គ្លេស បានយកឈ្នះទៅលើក្រុមជម្រើសជាតិកូស្តារីកា ២-០ ក្នុងប្រកួតកម្តៅសាច់ដុំចុងក្រោយ មុនពេលប្រទេសទាំងពីរធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ព្រឹត្តិការណ៍ World Cup។

ចូលក្នុងការប្រកួតមិនទាន់បានប៉ុន្មានផង ពោលគឺនៅនាទីទី១៣ ខ្សែប្រយុទ្ធ Marcus Rashford បានស៊ុតបញ្ចូលទីយ៉ាងល្អ ជួយឲ្យក្រុមតោកំណាចអង់គ្លេស នាំមុខមុន ដោយបញ្ចប់តង់ទីមួយក្នុងលទ្ធផល ១-០។

ចូលមកក្នុងតង់ទីពីរ ក្រុមកូស្តារីកាបានវាយបកទៅក្រុមអង់គ្លេស ដោយសង្ឃឹមថានឹងអាចតាមស្មើវិញបាន ប៉ុន្តែសំណាងអាក្រក់ ពួកគេមិនអាចរកគ្រាប់បាល់បាល់បានទេ។

បន្ថែមលើនេះ នៅនាទីទី៧៦ ខ្សែបម្រើ Dele Alli បានលើកបាល់ឲ្យ Danny Welbeck តែតបញ្ចូលទី ធ្វើឲ្យបញ្ចប់ការប្រកួតក្នុងលទ្ធផល អង់គ្លេស យកឈ្នះកួស្ដារីកា ២-០៕

ខាងក្រោមគឺជារូបភាពនិងវីដេអូ Highlight ពីការប្រកួតកាលពីយប់មិញ៖ 

សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]