ភ្នំពេញ)៖ កំពូលតារាចម្រៀងដ៏ល្បី ប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ត្រូវបានទស្សនិកជនដឹងថា លោកមានភាពល្បីល្បាញខ្លាំង តាមរយៈបទចម្រៀងផ្សេងៗ គឺមានទស្សនិកជន តែងតែគាំទ្រនូវសំឡេងដ៏មានទឹកដម និងច្រៀងបានគ្រប់រសជាតិ មិនថាបទមនោសញ្ចេតនា ស្នេហាស្រុកស្រែ ឬញាក់កន្រ្តាក់អារម្មណ៍នោះទេ ពោលគឺរាល់ចម្រៀង ដែលលោកច្រៀង គឺសុទ្ធសឹងតែមានអ្នកគាំទ្រច្រើនតែម្តង ខណៈដែលបទចម្រៀងថ្មី ដែលមានចំណងជើងថា «មានអ្នកថ្មីមែនទេ» ទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសនោះ អត្ថន័យឈឺចាប់តែម្ដង។

ជាការពិតណាស់ បទចម្រៀងថ្មី ដែលទើបបញ្ចេញជា OFFICIAL AUDIO មានចំណងជើងថា «មានអ្នកថ្មីមែនទេ» ដែលបកស្រាយដោយ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ មានអត្ថន័យថា «អូនមានអ្នកថ្មីតើមែនទេ អូនមានអ្នកថ្មីឬយ៉ាងណា ទើបបានជាអូនដកចិត្តស្នេហា លែងនឹកនា លែងចង់ក្បែរ សួរថាអារម្មណ៍ដែលត្រូវគេលួចក្បត់នេះ ឈឺចាប់កម្រិតណា?»។

តោះ ចង់ដឹងកាន់តែច្បាស់ ពីអត្ថន័យបទចម្រៀងនេះ ចូលរួមទស្សនា នូវ OFFICIAL AUDIO នៃចម្រៀងនេះទាំងអស់គ្នា៖

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ