ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីឆ្នាំមុនក្នុងឱកាសថ្ងៃកំណើតខ្លួន អ្នកនាង គង់ ចាន់ស្រីមុំ បានប្រមូលសម្លៀកបំពាក់ កាបូប ស្បែកជើង មកលក់ឡៃឡុងទាំងអស់ ធ្វើឲ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមមកជួយទិញលក់ដាច់ខ្ទេចគ្មានសល់។

ក្នុងនោះរាល់ថវិកាដែលលក់បានអ្នកនាងនឹងស្វាមីក៏បានយកទៅជួយទៅដល់ខាងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយកុមារក្រីក្រកម្ពុជាដែលត្រូវការសេវាសុខភាព ធ្វើឲ្យទស្សនិកជន កោតសរសើរពីទឹកចិត្តប្តីប្រពន្ធមួយគូនេះជាខ្លាំង។

ជាក់ស្ដែងនៅឆ្នាំនេះអ្នកនាង គង់ ចាន់ស្រីមុំ ក៏មានគំនិតបម្រុងចង់ធ្វើដូចមុនឆ្នាំមុនទៀត ដោយអ្នកម្ដាយហាយសូរូបនេះបានបង្ហោះសារថា៖ 

«តើមានបងប្អូនណាចាំបាននៅសកម្មភាពលក់សំលៀកបំពាក់​ មួយទឹករបស់ខ្ញុំកាលពីឆ្នាំមុនទេ? បើចាំអាចប្រាប់បានទេថាថវិការទាំងអស់នោះខ្ញុំបានយកទៅណាខ្លះកាលពីឆ្នាំ​ ២០១៧​ ថ្ងៃទី៦ ខែ​ កក្កដា​ ក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំ? តើបងប្អូនចង់អោយខ្ញុំបន្តរសកម្មភាពនេះក្នុងឆ្នាំ​ ២០១៨ ម្តងទៀតអត់ចា៎.......?

បើចង់សូម​ ខមមិន​ ប្រាប់ពីអារម្មណ៍ផងណា ព្រោះជិតដល់ថ្ងៃអូនចាស់មួយឆ្នាំទៀតហើយ រាល់ថវិកាដែលលក់បានខ្ញុំនិងយកទៅបន្តរការជួយទៅដល់មន្ទីពេទ្យគន្ធបុប្ផាដដែរ​ .... ចង់ទៅកន្លែងផ្សេងដែលតែជិតនិងថ្ងៃសំរាលព្រះនាងតូចពេក» ។

គ្រាន់តែស្រីមុំ ផុសសារនេះភ្លាមក៏មានអ្នកអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាខមមិន គាំទ្រព្រោងព្រាតជាពិសេសពួកក៏បានជម្រុញឲ្យអ្នកនាងបន្តការងារមនុស្សធម៌ជួយសង្គមបែបនេះតទៅទៀតផងដែរ៕

មុខហាងរបស់ គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ យកលុយមកជូនមន្ទីរពេទ្យ
គង់ ចាន់ស្រីមុំ យកលុយមកជូនមន្ទីរពេទ្យ
គង់ ចាន់ស្រីមុំ យកលុយមកជូនមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ