ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស និងជាកូនស្រីពៅសំណព្វចិត្តរបស់ តារាចម្រៀងប្រុសជើងចាស់លោក លោក ហួរ ឡាវី នោះគឺកញ្ញា វី ឌីណែត បានឆ្លងឈាមជ័រសិល្បៈពីលោកឪពុកទាំងស្រុង បើនិយាយពីការច្រៀងវិញ តារាស្រីរូបនេះ មានសម្លេងខ្ពស់ក្រអួនក្រអៅមិនធម្មតាឡើយ ជាពិសេស គឺពេលដែលនាងច្រៀងបទចម្រៀង ជាភាសាអង់គ្លេសតែម្តង គឺកាន់តែពិរោះមិនចាញ់ម្ចាស់ដើមនោះទេ។

វី ឌីណែត

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ តារាចម្រៀងស្រីម្ចាស់បទ «ខ្យល់បក់ចូលភ្នែក» រូបនេះ មិនត្រឹមតែមានសមត្ថភាពខាងច្រៀង និងរាំបទសម័យតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងចេះរាំរបាំបាឡេថែមទៀតផង។

តាមរយៈរូបថតថ្មីៗ ដែលនាងបានបង្ហោះកន្លងទៅនេះ បានឲ្យឃើញថា កញ្ញា វី ឌីណែត បានបង្ហាញពីសកម្មភាពឈរនៅចុងជើង ក្នុងឈុតសម្លៀកបំពាក់អ្នករាំរបាំបាឡេ ដែលវាជាក្បាច់ដ៏សំខាន់បំផុត ដែលអ្នករាំរបាំបាឡេគ្រប់គ្នាត្រូវតែចេះ និងត្រូវតែអាចឈរបែបនេះឲ្យបានជាដាច់ខាត ទើបអាចរាំរបាំនេះបាន។

ប៉ុន្តែមិនថាយ៉ាងណា យើងមិនធ្លាប់បានដឹងទេថាកញ្ញា វី ឌីណែត ហាត់រៀនរាំរបាំនេះជាយូរណាស់មកហើយ ឬក៏ទើបតែចូលរៀនហ្វឹកហាត់នោះទេ ប៉ុន្តែអ្នកគាំទ្រសង្ឃឹមថា កញ្ញា វី ឌីណែត នឹងអាចបញ្ចេញឲ្យក្បាច់រាំរបាំបាឡា ឲ្យគ្រប់គ្នាបានទស្សនាជាចំណីអារម្មណ៍ថ្មីម្តងផងដែរ៕ 

វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត រាំរបាំបាឡេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត