ភ្នំពេញ៖ ព្រះសង្ឃ៩អង្គ យល់ច្រឡំថាពុល AD ក្រឡុក ក្រោយមកទើបមន្ត្រីជំនាញបានរកឃើញថា ជាការពុលចំណីអាហារធម្មតា។

មួយរយៈកន្លងទៅនេះមានព័ត៌មានតាមហ្វេសប៊ុករបស់ព្រះចៅអធិការវត្តព្រះនាគបានផ្សព្វផ្សាយ និងត្រូវបានចែករំលែកបន្តព្រោងព្រាតដោយបុគ្គលមួយចំនួនផងដែរថា៖ ព្រះសង្ឃ៩អង្គ នៅវត្តព្រះនាគបានពុលផលិតផល AD ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ស្របពេលដែលផលិតផល AD កំពុងលក់ដាច់ខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា។

ព័ត៌មាននេះបន្ទាប់មកត្រូវបានព្រះចៅអធិការវត្តព្រះនាគដដែល អះអាងនៅថ្ងៃទី១១ ឧសភា ឆ្នាំ២០១៨ នេះថា កូននេន និងក្មេង២នាក់ ដែលពុលក្អួតចង្អោរនោះ ការពិតពុលចំណីអាហារផ្សេងទេ ។

ជាលទ្ធផលក្រោយការសាកសួរ និិងត្រួតពិនិត្យពីមន្ទីពេទ្យ និងស្ថាប័នជំនាញឃើញលទ្ធផលជាក់លាក់ ទើបព្រះតេជគុណសម្រេចចិត្តចេញមុខបកស្រាយឡើងវិញថាកូននេន និងក្មេងៗ គឺមានអាការមិនស្រួលដោយសារការឆាន់អាហារផ្សេងនោះទេ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន AD គឺជាក្រុមហ៊ុនដែលឈានមុខគេ មានលក់ក្នុងទីផ្សារកម្ពុជា ជិត២០ឆ្នាំមកហើយ និងមានការទទួលស្គាល់ពីក្រសួង ព្រមទាំងទទួលបានវិញ្ញាបនបត្រ ISO22000 ផ្នែកគុណភាពលើអន្តរជាតិ ស្តង់ដារលេខ ១៕

វិញ្ញាបនបត្រ ISO22000 ផ្នែកគុណភាព
វិញ្ញាបនបត្រ ISO22000 ផ្នែកគុណភាព
វិញ្ញាបនបត្របញ្ជាក់ពីក្រសួងសុខាភិបាល
វិញ្ញាបនបត្របញ្ជាក់គុណភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]