បរទេស៖ ខ្សែប្រយុទ្ធ Roberto Firmino របស់ក្លិបហង្សក្រហមបាននិយាយថាកីឡា «Sergio Ramos គឺជា មនុស្សល្ងីល្ងើអត់ដឹងអី» ក្រោយពីក្រុមបានរងនូវការប៉ះទង្គិចគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League និងបានធ្វើឲ្យមិត្តរួមក្រុមរបស់គេ Loris Karius មានបញ្ហាផ្នែកសតិអារម្មណ៏ទៀតផង។

Roberto Firmino

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេសីុលរូបនេះ បានបញ្ចេញកាយវិការមួយចំនួនក្នុងន័យថាឲ្យខ្សែការពារក្រុម Real Madrid ថាជាមនុស្សល្ងីល្ងើនិងគ្មានដឹងអី បន្ទាប់ពីប្រធានក្រុម Real Madrid រូបនេះបានប្រព្រឹត្តទង្វើមួយចំនួនលើរូបគេនិងមិត្តរួមក្រុមក្នុងជំនួបនៃក្របខ័ណ្ឌ Champions League កាលពីសប្តាហ៏មុន។

នៅក្នុងភ្នែករបស់ក្រុមអ្នកគាំទ្រក្រុមហង្សក្រហមជាច្រើន Ramos គឺជាមនុស្សមិនគួរឱ្យជឿបន្ទាប់ពីគេប៉ះទង្គិចគ្នាជាមួយ Mohamed Salah នៅក្នុងតង់ទី១ ដោយទុកឱ្យកីឡាករកំពូលអេហ្ស៊ីប រងរបួសស្មាតែម្នាក់ឯង រួចបន្តទៅធ្វើឲ្យអ្នកចាំទីក្រុម Liverpool ម្នាក់ទៀតមានបញ្ហាក្បាលទៀត។

Roberto Firmino

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេសីុលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅជំរុំហ្វឹកហាត់ក្នុងទីក្រុងឡុងដ៍ មុនពេលការប្រកួតបាល់ទាត់ពិភពលោកថា៖ «ខ្ញុំមិនចង់និយាយអ្វីច្រើនទេដូចដែលអ្នកទាំងអស់គ្នាបានមើលឃើញហើយថាខ្សែការពារ Sergio Ramos រូបនេះបានធ្វើអោយមិត្តរួមក្រុមរបស់ខ្ញុំ Loris Karius មានបញ្ហាខួរក្បាល និងធ្វើឲ្យ Salah របួសស្មាអញ្ចឹង។ គេជាមនុស្សល្ងីល្ងើអត់ដឹងអីបន្តិចសោះ»៕

Roberto Firmino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]