ភ្នំពេញ៖ ក្រោយពីទទួលបានជោគជ័យខ្លាំងលើ V9 រួចមក ពេលនេះ vivo ដែលជាពន្លកថ្មីនៃបដិវត្តន៍របស់ក្រុមហ៊ុនទូរស័ព្ទក្នុងពេលបច្ចុប្បន្នបានបង្ហើបថាខ្លួន គ្រោងនឹងបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីមួយទៀតឈ្មោះ Y85 ទៅក្នុងទីផ្សារនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

vivo Y85 ជាស្មាតហ្វូនដែលមានរូបរាង និងមុខងារស្រដៀងទៅនឹងរៀមច្បង V9 របស់វាដែរ ប៉ុន្តែសមត្ថភាពរបស់វានៅមានកម្រិត ហើយតម្លៃរបស់វាក៏ធូរថ្លៃជាងផងដែរ។

Y85 ត្រូវបានវេចខ្ចប់បានល្អជាមួយនឹងការឌីហ្សាញរូបរាងទាន់សម័យស្រស់ស្អាត និងរឹងមាំ ដោយវាបង្ហាញពីភាពឡូយឆាយផងដែរ នៅពេលដែលមានវាមួយនៅក្នុងដៃ។ វាជាស្មាតហ្វូនដែល vivo អះអាងថា មានសមត្ថភាពក្នុងការថតរូបបានល្អ និងបង្កើនសម្រស់សម្រាប់ម្ចាស់របស់វាផងដែរ (AI shot Beauty is just for you) ។

លើសពីនេះវាក៏មានបំពាក់មកជាមួយនឹងលក្ខណៈសម្បត្តិមួយចំនួនផងដែរដូចជា៖

- មានអេក្រង់ធំទំហំ 6.22 អ៊ីញជាប្រភេទ IPS LCD 2.5D Full-View ដែលអាចបង្ហាញកម្រិតភាពច្បាស់ HD+ (1520 x 720)

- មានវិមាត្រ 155.21 x 75.24 x 7.7mm និងមានទម្ងន់ 152g

- មានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 32GB + បន្ថែមមេម៉ូរីខាងក្រៅបានដល់ 256GB

- មាន CPU Octa-Core ប្រភេទ Cortex-A53 រត់បានល្បឿន 1.8 GHz និង GPU ជាប្រភេទ Adreno 506

- មាន Chipset ជាប្រភេទ Snapdragon 450 និងដំណើរការដោយ Android 8.1 (Oreo) ស្រោបខ្លួនដោយ FunTouch 4.0

- មានមុខងារដោះសោរដោយប្រើការសម្គាល់មុខ (Face Access) ប្រើស្នាមម្រាមដៃ (Finger Print) ព្រមទាំងមានមុខងារ Game mode ផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការលេងហ្គេមផងដែរ

- វាមានថ្មទំហំ 3260 mAh

- កាមេរ៉ាក្រោយមានពីរគ្រាប់ មួយមានទំហំ 13MP និងមួយទៀតមានទំហំ 2MP

- កាមេរ៉ាមុខមានទំហំ 8MP

- មុខងារបន្ថែម មានដូចជា Perfect shot AI Beauty Portrait mode (ប្រើបានគ្រប់ស្ថានការណ៍ ប្រើបានមុនពេលថត និងក្រោយពេលថតបានផងដែរ) មុខងារ Ultra HD Photo (52MP) ក៏ដូចជាមុខងារចែកអេក្រង់ជាពីរជាដើម

Surprise មួយទៀតប្រសិនបើអ្នកទិញ Y85 នៅហាងលក់ដែលជាតំណាងចែកចាយផលិតផល vivo នៅទូទាំងប្រទេសកម្ពុជា អ្នកនឹងទទួលបានស៊ីមស្មាតលេខធម្មតាប្រសិនបើអ្នកទិញ Y85 នៅ Smart Shop អ្នកនឹងទទួលបានស៊ីមស្មាតលេខពិសេស។

សម្រាប់លក្ខណៈសម្បត្តិលម្អិត អ្នកអាចរង់ចាំទស្សនាវីដេអូបង្ហាញពីលក្ខណៈសម្បត្តិរបស់វា ពីក្រុមការងារ ខេមបូរីផត ក្នុងពេលឆាប់ៗខាងមុខនេះបាន៕

ទូរស័ព្ទ vivo ម៉ូឌែល Y85 ស៊េរីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]