ភ្នំពេញ៖ មួយរយៈពេលនេះ ឃើញថាមានរឿងប្លែកៗជាច្រើននៅក្នុងបណ្តាញសង្គម តែក៏គេសង្កេតឃើញថារឿងពោតរវាងព្រះសង្ឃ និងនារីស្រស់ស្អាតម្នាក់ បានកក្រើកខ្លាំងមិនថាអ្នកក្មេងចាស់ប្រុសស្រីនោះឡើយ ជាពិសេសនោះតារាជាច្រើនក៏នាំគ្នាផ្អើល និងបានដឹងផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ពាសពេញបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឃើញថាពួកគេបាននាំគ្នា និយាយពីនេះពីនោះ ពីរឿងពោតបង្កឲ្យមានការអស់សំណើច មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេក៏បានថតរូបជាមួយពោត រហូតប្រធានបទពោតនេះ ក្លាយជាប្រធានបទក្តៅខ្លាំង សម្រាប់អ្នកលេងហ្វេសប៊ុក។

ជាមួយគ្នានេះដែរ គេឃើញថាមានតារាប៉ុន្មានដួង បានចាប់ផ្អើមយកពោតមកថតលេងជាមួយ ដោយបានភ្ជាប់ជាមួយសារដ៏គួរឲ្យអស់សំណើច ខណៈរឿងនេះកំពុងតែផ្ទុះ។

នៅក្នុងនោះដែរ មានដូចជា លោកឃុំ ប៉ុណ្ណាដែត អ្នកនាងសារា៉យ សក្ខណា អ្នកនាងខាត់ សុឃីម និងតារាចម្រៀងរតនៈ ពិសី។ តែកាន់តែពិសេសនោះគឺ ក៏មានលោកមាស រិទ្ធី ដែលជាអ្នកអានព័ត៌មានប្រចាំទូរទស្សន៍ហង្សមាស ក៏បានថតជាមួយពោតដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពតារាៗនាំគ្នាកាន់ពោតថតខាងក្រោមនេះ៖ 

សារា៉យ សក្ខណា
ឃុំ ប៉ុណ្ណាដែត
រតនៈ ពិសី
លោក មាស រិទ្ធី
ខាត់ សុឃីម
ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី