អេស្ប៉ាញ៖ កីឡាករ Cristiano Ronaldo បានបង្ហើបថា ខ្សែបម្រើប្រយុទ្ធ Marco Asensio នឹងក្លាយជាកីឡាករដ៏ឆ្នើមមួយរូបនៅក្នុងពិភពបាល់ទាត់។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បាននិយាយប្រាប់សារព័ត៌មានមួយថា ខ្លួននិង Lionel Messi មានអាយុកាន់តែជ្រេទៅហើយ ដូច្នេះមិនយូរមិនឆាប់ គង់តែមានកីឡាករផ្សេងៗមកជំនួសដំណែងពួកលោកទេ។ 

កីឡាករ Ronaldo និង Messi

កីឡាករវ័យ៣៣ឆ្នាំរូបនេះបានបន្តថា Asensio មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ក្លាយគេកីឡាករល្អជាងគេនៅលើលោក ហើយលោកសង្ឃឹមថា ថ្ងៃណាមួយ អ្វីដែលលោកនិយាយនេះនឹងក្លាយជាការពិត។

អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United រូបនេះបានបន្តទៀតថា Asensio មិនត្រឹមតែជាកីឡាករល្អនោះទេ រូបគេក៏ជាមិត្តរួមក្រុមល្អផងដែរ ដោយរូបគេតែជួយយកអាសាកីឡាករផ្សេងៗ ទាំងនៅក្នុងតារាង និងនៅក្រៅទីលានផងដែរ។ 

កីឡាករ Ronaldo និង Asensio

គួរឲ្យដឹងថា Marco Asensio ទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានបង្ហាញខ្លួនចំនួន៥៥ដងឲ្យក្រុម Real Madrid រួចទៅហើយ ដោយជួយឲ្យក្លិបឈ្នះក្របខ័ណ្ឌ La Liga ១ដង FIFA Club World Cup ២ដង និង Champions League ២ដង៕

កីឡាករ Marco Asensio

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]