ភ្នំពេញ ៖ តារាសម្ដែងស្រី នាងឡាំយ៉ងខ្មែរ កញ្ញា យ៉ែម ស្រីពេជ្រ ជាតារាស្រីមួយដួង កំពុងតែទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ខណៈពេលដែលនាងក្ដោបបានតំណែងជាតួឯកស្រីជាបន្តបន្ទាប់។

ជាមួយនឹងប្រជាប្រិយភាពកាន់តែខ្លាំង តារាសម្ដែងស្រីរូបនេះ ត្រូវបានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ អញ្ជើញឲ្យចូលរួមសម្ដែងការប្រគុំតន្ត្រី នៅទីនោះផងដែរ។

ជាក់ស្ដែង នៅក្នុងបេសកម្មការងារនេះដែរ តារាស្រី កញ្ញា យ៉ែម ស្រីពេជ្រ ក៏មិនភ្លេចផ្ដិតយកទិដ្ឋភាពស្អាតៗនៅទីនោះ បង្ហោះលើបណ្ដាញសង្គមចែកជូនប្រិយមិត្តអ្នកគាំទ្របានឃើញផងដែរ។

យ៉ាងណាមិញ ក្រោយមកវិញ ស្រាប់តែតារាស្រីរូបនេះ ត្រូវបានតារាប្រុស លោក Vj Alaskoo ទម្លាយវីដេអូចរិតពិតមួយរបស់នាង ដែលធ្វើឲ្យមហាជនជាច្រើន ស្ទើរតែទប់សំណើចមិនបាន ក្រោយបានឃើញតារាស្រីរូបស្រស់មួយដួងនេះ រាំកូរគេ កូរឯងពេញទាំងហាង តែម្ដង៕

ចង់ជ្រាបថាតារាស្រីរូបនេះពូកែកូរប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោមនេះ៖  

យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ​​ និង Vj Alaskoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម ស្រីពេជ្រ