ចិន៖ អាចចាត់ទុកថា ជាសមត្ថភាពទេពកោសល្យដ៏កម្រមាន ដែលបុរសវ័យចំណាស់ជនជាតិចិនម្នាក់ អាចរត់ចុះជណ្ដើរថយក្រោយបានជាច្រើនកាំ ដោយប្រើរយៈពេលដ៏ខ្លីបំផុត ខំប្រឹងហ្វឹកហាត់ដើម្បីត្រៀមបំបែកកំណត់ត្រាពិភពលោក។

លោកតា Yin Zuoping មានអាយុ ៥៧ឆ្នាំ មកពីទីក្រុង Jinan ខេត្ត Shandong ប្រទេសចិន។ សព្វថ្ងៃនេះ លោកតា Yin ត្រូវបានគេដឹងថា ខំប្រឹងប្រែងហ្វឹកហាត់ជំនាញ ដើម្បីបង្កើននូវសមត្ថភាពរបស់គាត់ឲ្យកាន់តែខ្លាំង ដោយរត់ចុះជណ្តើរថយក្រោយនេះបានចំនួន ៥២កាំ ប្រើថេរវេលាត្រឹមតែ ៥វិនាទីប៉ុណ្ណោះ ដែលធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់។

លោកតា Yin Zuoping ក្នុងពេលហ្វឹកហាត់

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោកតា Yin បានចំណាយពេលហ្វឹកហាត់រហូតមកទល់ពេលនេះ អស់រយៈពេលជាង ១ឆ្នាំមកហើយ។ នេះក៏ដោយសារតែ លោកតាក៏កំពុងតែមានគម្រោងចង់ចូលរួមប្រកួតប្រជែង រត់ថយក្រោយដ៏លឿនជាងគេបំផុតនេះ ដើម្បីបំបែកកំណត់ត្រាពិភពលោក «Guinness World Records» ដែលជាក្តីប៉ងប្រាថ្នាដ៏ធំសម្រាប់គាត់។

ជាការពិតណាស់ ហេតុផលដែលលោកតា Yin រត់ចុះជណ្តើរថយក្រោយបែបនេះ គឺពិតជារឿងមិនធម្មតានោះទេ។ លោកតានិយាយថា គាត់បានរកឃើញវិធីសាស្រ្តបែបនេះ ក៏ព្រោះតែវាអាចជួយទប់គាត់មិនឲ្យរអិលបាន។

«ផ្លូវ ឬជណ្តើរ មានស្ថានភាពរអិល នៅរដូវភ្លៀងកក់ខែ ដូច្នេះខ្ញុំគិតថា វាពិតជាប្រសើរខ្លាំងណាស់ ដែលដើរចុះជណ្តើរថយក្រោយបែបនេះនោះ» លោកតា Yin និយាយ។

លើសពីនេះ លោកតា Yin បានអះអាងទៀតថា ការធ្វើលំហាត់ប្រាណ ឬហ្វឹកហាត់បែបនេះ វាថែមទាំងជួយឲ្យរាងកាយរបស់គាត់កាន់តែរឹងមាំ (ជើងរឹងមាំ) និងមានភាពក្លាហានថែមទៀតផង។

គួរឲ្យដឹងផងដែរថា សម្រាប់កំណត់ត្រាដ៏ល្អបំផុតរបស់លោកតា Yin ក្នុងពេលហ្វឹកហាត់រត់ចុះជណ្តើរថយក្រោយនោះ គឺគាត់អាចធ្វើបានក្នុងរយៈពេល ៤វិនាទីកន្លះ នូវកាំជណ្តើរចំនួន ៥២កាំ ៕

ចង់ឃើញពីសមត្ថភាពលោកតា Yin យ៉ាងណានោះ ទស្សនាវីដេអូខាងក្រោម៖  

លោកតា Yin Zuoping ក្នុងពេលហ្វឹកហាត់
លោកតា Yin Zuoping ក្នុងពេលហ្វឹកហាត់
លោកតា Yin Zuoping ក្នុងពេលហ្វឹកហាត់
លោកតា Yin Zuoping ក្នុងពេលហ្វឹកហាត់
លោកតា Yin Zuoping ក្នុងពេលហ្វឹកហាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]