ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កាលពីយប់មិញនេះ បានធ្វើការ Live វីដេអូពីក្នុងផេកផ្លូវការរបស់ខ្លួន និយាយពីរឿងដែលមានអ្នកកាត់.ត វីដេអូរបស់នាង ជាមួយរឿងពោតរបស់ ព្រះសង្ឃនិងស្រីក្មេង ដែលកំពុងល្បីពេញបណ្តាញសង្គម។

ជាក់ស្តែង ដោយសារតែកាលពីប៉ុន្មានថ្ងៃមុន អ្នកនាង ពេជ្រ សោភា បានច្រៀង បទចម្រៀងមួយបទ ពេលដែលនាងកំពុង Live វីដេអូទាក់ទងនឹងរឿងពោតស្ងោរ ទើបធ្វើឲ្យមហាជនមួយចំនួន គិតថានាងកំពុងតែច្រៀងឌឺដងឲ្យព្រះសង្ឃនិងស្រីក្មេងម្នាក់នោះ។

យ៉ាងណាមិញ សម្រាប់វីដេអូ Live កាលពីយប់មិញនេះវិញ ម្ចាស់បទ «ក្នុងបន្ទប់» រូបនេះ បានចេញមុខនិយាយថា “នៅពេលនោះនាងគ្រាន់តែ ច្រៀងឌឺលេងអ្នករាំរបស់ខ្លួនតែប៉ុណ្ណោះ ព្រោះថានៅពេលនោះ អ្នករាំរបស់នាងប្រញាប់ទៅជួបសង្សារ ខណៈពេលទិញពោតឲ្យនាងញ៉ាំ ហើយនាងក៏មិនបានគិតដល់រឿងឌឺដងឲ្យអ្នកណាផ្សេងទៀតដែរ”។

ទោះជាយ៉ាងណាក្តី អ្នកនាង ពេជ្រ សោភា នៅតែក្តៅចិត្តជាមួយអ្នកកាត់.តវីដេអូរបស់នាង ហើយថែមទាំងនិយាយឲ្យនាងថា នាងចង់ល្បីនិងចរិតអន់ជាដើម ប៉ុន្តែតារាចម្រៀងស្រីរូបនេះ តបទៅវិញក៏មិនណយនោះដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ពេជ្រ សោភា
ពេជ្រ សោភា ពេលLive

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា