ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រុមគ្រួសារប៉ុន្មាននាក់របស់លោកព្រាប សុវត្ថិ រួមទាំងម្តាយរបស់លោកបាននាំគ្នា ទៅជូនដំណើរចៅប្រុស ដើម្បីធ្វើដំណើរទៅសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ ក្រុមគ្រួសាររបស់លោក បានធ្វើការថតរូបជួបជុំគ្នាយ៉ាងមានសុភមង្គល តែអ្វីដែលសំខាន់នោះគឺ គេឃើញថានៅក្នុងនោះ ក៏ឃើញមានអតីតតារាសម្តែងកញ្ញាសាត រស្មីផងដែរ។

ទន្ទឹមនឹងនេះ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល ព្រោះមិនដឹងថាតារារូបនេះជាបងប្អូននឹងលោកព្រាប សុវត្ថិ ឬក៏យ៉ាងណានោះទេ ដូច្នោះហើយក៏ធ្វើឲ្យអ្នកគាំទ្រកើតការងឿងឆ្ងល់ឡើង។

យ៉ាងណាមិញ នៅក្នុងនោះក៏ឃើញមានគេសួរថានាងគឺជាអ្វី ក្នុងគ្រួសារលោក ព្រាប សុវត្ថិ តែទោះបីជាយ៉ាងណា ក៏នាង នៅមិនទាន់មានការបកស្រាយ នៅឡើយនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ព្រាប សុវត្ថិ និងម្តាយ
គ្រួសារព្រាប សុវត្ថិ
សាត រស្មី និងគ្រួសារព្រាប សុវត្ថិ
សាត រស្មី
សាត រស្មី
សាត រស្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាត រស្មី