ភ្នំពេញ ៖ កំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ត្រូវបានទស្សនិកជនជាច្រើនចាត់ទុកថា ជាតារាចម្រៀងស្រីគំរូមួយដួង ដែលតែងតែលេចមុខ ចូលរួមក្នុងកិច្ចការងារជួយសង្គមនានាជាច្រើន ។

ជាក់ស្ដែង កាលពីយប់មិញនេះ តាមរយៈការបង្ហោះរូបភាព និងសារខ្លីមួយ កញ្ញា មាស សុខសោភា បានសរសេររៀបរាប់ថា « Bye bye Cambodia see you soon Australia » ដែលបានន័យថា «ជំរាបលាកម្ពុជា ជួបគ្នាឆាប់ៗអូស្ត្រាលី »។

យ៉ាងណាមិញ ដំណើរទៅកាន់ប្រទេសអូស្ត្រាលីរបស់ តារាចម្រៀងស្រី កញ្ញា មាស សុខសោភា នេះដែរ ព្រោះក្នុងគោលបំណងទៅចូលរួមការប្រគុំតន្ត្រីសប្បុរសធម៌ ដើម្បីជួយទៅដល់មូលនិធិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលី ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នេះផងដែរ៕ 

មាស សុខសោភា និងគូស្នេហ៍
មាស សុខសោភា និងមិត្តសិល្បៈ
មាស សុខសោភា និងបងប្អូន
មាស សុខសោភា និងក្រុមការងារ
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា