ភ្នំពេញ៖ នៅសល់តែ រយៈពេល៤ថ្ងៃទៀតតែប៉ុណ្ណោះ នឹងដល់ថ្ងៃកំណើតរបស់ តារាសម្តែងស្រីវ័យក្មេង ស៊ីន យូប៊ិនហើយ។ ចំពោះឆ្នាំនេះ ប្រហែលជាអាចនិយាយបានថា ពិតជាប្លែកជាងឆ្នាំមុនៗ ប៉ុន្តែ យូប៊ីន សុំលាក់បន្តិចសិន ថានឹងរៀបចំបែបណា និងនៅទីណានោះ។

ក្នុងនោះដែរ បើក្រឡេកមើលរូបថតរបស់នាង ក៏បានបង្ហោះជាបណ្តើរៗផងដែរ រហូតដល់ថ្ងៃខួបកំណើតរបស់នាងតែម្តង ដែលនឹងធ្វើ នៅថ្ងៃទី១០ ខែ មិថុនានេះ។ ចំពោះរូបថតរបស់នាង ជារូបថតបែប Pre Birthday ដែលមើលទៅស្រស់ស្រាយ ជាមួយនឹង ទិដ្ឋភាពទាំងស្រុង សុទ្ធតែពណ៌ផ្កាឈូក សូម្បីតែសម្លៀកបំពាក់របស់នាង។

នេះគ្រាន់តែ ជិតដល់ថ្ងៃប៉ុណ្ណឹងហើយ ឬទម្រាំដល់ថ្ងៃពិសេសទៀត មិនដឹងថា ប្លែកភ្នែកប៉ុណ្ណាទេ៕ ចាំតាមដានទាំងអស់គ្នា នៅក្នុងថ្ងៃនោះ!

Pre Birthday យូប៊ីន
Pre Birthday យូប៊ីន
Pre Birthday យូប៊ីន
Pre Birthday យូប៊ីន
Pre Birthday យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន