ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កញ្ញា បេនី យ៉ាំង បានបិទបាំងមុខយ៉ាងជិត អស់រយៈពេលជាយូរ ដោយមិនអនុញ្ញាតឲ្យអ្នកណាបានឃើញសម្រស់នាងពេលកំពុងព្យាបាលកែសម្ផស្សនោះទេ។

ប៉ុន្តែមុននេះមិនប៉ុន្មានម៉ោងគេបែរជាឃើញតារាច្រៀងសម្លេងស្រទន់ មុនមានមន្តស្នេហ៍លោក ណុប បាយ៉ារិទ្ធិ បានរួមដំណើរក្នុងឡានតែមួយជាមួយកញ្ញារូបស្រស់ម្នាក់នេះក្នុងសភាពកញ្ញា ដោះម៉ាស់បង្ហាញពីសម្រស់ក្រោយការវះកាត់ទៅវិញ។

នេះជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះតែគ្រប់គ្នាទើបតែបានដឹងថាម្ចាស់បទ «សង្សារលេងៗ» លោក ណុប បាយ៉ារិទ្ធិ គឺជាតារាប្រុសដំបូងគេដែលបានឃើញរូបសម្រស់កញ្ញា បេនី យ៉ាំង ក្រោយកែសម្ផស្ស ។

ទាំងនេះបង្ហាញយ៉ាងច្បាស់ណាស់ថា ទំនាក់ទំនងតារាស្រីប្រុសមួយគូនេះពិតជាល្អនឹងគ្នា មិនធម្មតាឡើយ៕

ណុប បាយ៉ារិទ្ធិ និង បេនី យ៉ាំង
ណុប បាយ៉ារិទ្ធិ និង បេនី យ៉ាំង
ណុប បាយ៉ារិទ្ធិ និង បេនី យ៉ាំង
ណុប បាយ៉ារិទ្ធិ និង បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង