ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ផ្អែកលើគណនីអ៊ីនស្តារក្រាមរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព លោក អេឡិច ចិត្រា បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញលោកបង្ហោះរូបមួយសន្លឹក ជាមួយតារាចម្រៀងរូបសង្ហាលោក ហ្សូណូ។

យ៉ាងណាមិញ ចំពោះរូបមួយសន្លឹកនោះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់អ្នកទាំងពីរ ចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះមិននឹកស្មានថាមិត្តភាព រវាងលោកអេឡិច ចិត្រា និងលោក ហ្សូណូ ពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំង ដល់ថ្នាក់ចងក្រវ៉ាត់ក.ឲ្យគ្នាបែបនេះ។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញរូបនេះហើយ អាចបញ្ជាក់បានថា បើទោះជាតារាទាំងពីរនេះ មានជំនាញផ្សេងគ្នាក៏ពិតមែន ក៏ប៉ុន្តែមិត្តភាពរបស់អ្នកទាំងពីរ ពិតជាស្និទ្ធនឹងគ្នាមិនធម្មតានោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ហ្សូណូ
អេឡិច ចិត្រា
អេឡិច ចិត្រា ចងក្រវ៉ាត់កឲ្យ ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេឡិច ចិត្រា