ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ កូនស្រីរបស់តារាកំប្លែង លោក ពាក់មី ត្រូវបានអតីតបេក្ខភាព Freshie Girl កញ្ញា ថៃ នារីសុជាតា ចេញមកនិយាយចំៗ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។

ជាក់ស្ដែង ដោយយោងទៅតាមវីដេអូមួយ ដែលលោក ពាក់មី បានបង្ហោះដោយត្រូវបានតារាស្រីរូបនោះ បានសម្ដែងការកោតសរសើរ ជាមួយនឹងស្នាដៃនិពន្ធ និងដឹកនាំរបស់ លោក ពាក់មី ក្នុងខ្សែភាពយន្ត « ចិញ្ចៀនខ្មោច » ហើយជាពិសេសទៅទៀតនោះ នាងបានសរសើរជាខ្លាំង ចំពោះគ្រប់ឈុតឆាកសម្ដែងរបស់កូនស្រី លោក ពាក់មី ដែលមានឈ្មោះស្រីខួច គឺថានាងសម្ដែងបានល្អខ្លាំងមែនទែន។

ជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់របស់ តារាស្រី កញ្ញា ថៃ នារីសុជាតា បានធ្វើឲ្យលោក ពាក់មី និងជាពិសេសកូនស្រីខ្លួន ញញឹមបិទមាត់មិនជិតនោះឡើយ៕ 

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ថៃ នារីសុជាតា
ពាក់មី និងកូនៗ
កូនស្រី ពាក់មី
វីដេអូ  ថៃ នារីសុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នារីសុជាតា