ភ្នំពេញ)៖ តារាសម្ដែងស្រីទឹកមុខស្រទន់ មានមន្តស្នេហ៍ កញ្ញា យ៉ែម ស្រីពេជ្រ បើទោះបីការងារ នៅក្នុងអាជីពសិល្បៈ កំពុងតែមមាញឹក និងមានទីផ្សារខ្ពស់ក្ដី ក៏តារាសម្ដែងរូបនេះ នៅតែអះអាងថា ខ្លួននៅតែមានបំណង ចង់ចូលបម្រើកាងារ ពាក់ព័ន្ធវិស័យយោធា នៅក្នុងក្រសួងការងារពារជាតិ នៃប្រទេសកម្ពុជា ខណៈដែលការងារមួយនេះ នាងស្រឡាញ់ និង ចូលចិត្តយូរមកហើយ តាំងពីខ្លួនសិក្សានៅវិទ្យាល័យមកម្ល៉េះ។

តារាសម្ដែងស្រី ដែលគ្រងតំណែងបានជាតួអនុសេនីយ៍ឯក នៅក្នុងរឿង «មន្តស្នេហ៍អនុសេនីយ៍» កញ្ញា យ៉ែម ស្រីពេជ្រ បានប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា ខ្លួនស្រឡាញ់ការងារជាទាហានមួយនេះ ជាយូរហើយ ប៉ុន្តែមិនទាន់មានឱកាស បានប្រឡូកចូល ឬដាក់ពាក្យប្រឡង ចូលក្នុងក្រសួង ដោយសារតែបច្ចុប្បន្ន មមាញឹកនឹងការងារសិល្បៈ ស្ទើរដកខ្លួនមិនរួច ដូច្នេះទើបគ្មានពេលគិតគូរ រឿងការងារដែលខ្លួនឯងស្រឡាញ់ ពិតប្រាកដ។ អ្វីដែលធ្វើឲ្យនាងសប្បាយចិត្ត និងរំភើបចិត្តខ្លាំងនោះ ស្រាប់តែទទួលដំណឹងថា បានសម្ដែងជាតួអង្គទាហាន នៅក្នុងរឿង «មន្តស្នេហ៍អនុសេនីយ៍» ដែលធ្វើឲ្យនាងកាន់តែមានកម្លាំងចិត្ត ក្នុងការសម្ដែងបន្ថែមទៀត ព្រោះជាតួអង្គក្នុងក្ដីស្រមៃយូរមកហើយ។

ស្រីស្រស់ យ៉ែម ស្រីពេជ្រ បាននិយាយថា «ចា៎…អូន.! ពិតណាស់ ខ្ញុំចង់ចូលប្រឡូកចូលការងារ ពាក់ព័ន្ធនឹងវិស័យបម្រើជាតិនេះ តាំងពីរៀននៅវិទ្យាល័យមកម្ល៉េះ។ ប៉ុន្តែទី១ ដោយសារតែខ្ញុំជាប់រៀន ហើយក្រោយបញ្ចប់ថ្នាក់វិទ្យាល័យមក ខ្ញុំជាប់ថតខ្សែភាពយន្តច្រើន ទើបគ្មានពេលគិតគូរ ពីការងារដែលខ្លួនឯងស្រឡាញ់»។

នាងនិយាយបន្តទៀតថា «ប្រសិនបើបញ្ចប់ខ្សែភាពយន្តមួយនេះរួច ខ្ញុំប្រហែលប្រឡងធ្វើជាទាហាន ព្រោះថាខ្ញុំបានសាកសួរព័ត៌មានមិត្តខ្ញុំ ប្រុសៗទាំងអស់ហើយ គាត់ថា អត់អីទេ នៅពេលដែលក្រសួងប្រឡង គាត់នឹងប្រាប់ដំណឹងដល់ខ្ញុំ។ ការងារជាទាហាន ត្បិតថាការហ្វឹកហាត់ មានភាពពិបាកបន្តិចមែន ប៉ុន្តែខ្ញុំស្រឡាញ់ ចឹងទោះបីលំបាក ដល់កម្រិតណា ខ្ញុំនឹងតស៊ូ និងប្ដេជ្ញាចិត្តរួចជាស្រេចហើយ»។

យ៉ាងណាមិញ យ៉ែម ស្រីពេជ្រ សង្ឃឹមថា ការសម្ដែងជាតួអង្គដែលខ្លួនស្រឡាញ់ស្រាប់នេះ នឹងទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ទោះបីជាការសម្ដែងជាតួមន្រ្តីយោធានេះ ជាលើកទី១សម្រាប់នាងក្ដី។

គួរបញ្ជាក់ថា សម្រាប់តារាសម្ដែងស្រី កញ្ញា យ៉ែម ស្រីពេជ្រ បានចុះកុងត្រាថតឲ្យស្ថានីយទូរទ្សន៍ប៉ុស្ថិ៍លេខ៥ ជាច្រើនមកហើយ ក្នុងនោះមានដូចជា រឿង «កូនក្រមុំលោកមេភូមិ» រឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា» និងរឿង «ចម្ការលាក់ស្នេហ៍» ជាដើម៕

​យ៉ែម ស្រីពេជ្រ
​យ៉ែម ស្រីពេជ្រ
​យ៉ែម ស្រីពេជ្រ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម ស្រីពេជ្រ