កំពង់ចាម៖ ពិភពលោក កូនឈើ១៤០០ដើម ត្រូវបានក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកមកដាំនៅតាមដងផ្លូវជាតិលេខ ៧០B ក្នុងភូមិសាស្ត្រ ឃុំព្រែករំដេង ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម ក្នុងឱកាសទិវាបរិស្ថាន ជាតិ និង បរិស្ថាន ពិភពលោក នាព្រឹកម្សិលមិញថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨ នេះ។

គោលបំណង ក្នុងការបង្កើតកម្មវិធីដាំដើមឈើនេះឡើង ដើម្បីជំរុញប្រជាពលរដ្ឋ ជាពិសេស មនុស្សជំនាន់ក្រោយ អោយស្រលាញ់បរិស្ថាន និងបង្កើតបរិស្ថាន ធម្មជាតិពណ៌បៃតង ក្នុងសហគមនខ្លួនផ្ទាល់ ក្នុងន័យជំរុញការផ្សារភ្ជាប់រវាងមនុស្សនិងធម្មជាតិ។ មិនត្រឹម តែប៉ុណ្ណោះ ការដាំដើមឈើ ជាកិច្ចគាំពាបរិស្ថាន ទប់ទល់នឹងការបំរែបំរួល អាកាសធាតុផងដែរ។ . ពិធីនេះ មានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ហេង វណ្ណី អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម លោក អ៊ុក វីឡា នាយកធនធានមនុស្ស នៃ ក្រុមហ៊ុន ប៉េង ហួត គ្រុប លោកអភិបាលស្រុកស្រីសន្ធរ មន្ត្រីរាជការ សាលាស្រុកស្រីសន្ធរ បុគ្គលិកក្រុមហ៊ុន ប៉េង ហួត គ្រុប សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជា ជាង៥០០នាក់ផងដែរ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកមកដាំនៅតាមដងផ្លូវជាតិលេខ ៧០B ក្នុងខេត្តកំពង់ចាម

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាស៍ថា ក្នុងគោលដៅ រក្សារការពារព្រៃឈើនិងបរិស្ថានរុក្ខទិវាត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ លេខ ៧៣៨ សន ថ្ងៃទី៨​ខែសីហានៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ ហើយអង្គការសហប្រជាជាតិបាន បង្កើតទិវាបរិស្ថានពិភពលោកក្នុងឆ្នាំ១៩៧២ ក្នុងការបំផុលគំនិតប្រជាពលរដ្ឋឲ្យស្រលាញ់បរិស្ថានរបស់យើង។ នាពេលបច្ចុប្បន្ននេះផងដែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាក៏បានកំនត់យកថ្ងៃ ៥មិថុនានេះជា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីបន្តការថែរក្សាព្រៃឈើដែលជាប្រយោជន៍សង្គមដ៏សំខាន់។

លោកបានមានប្រសាស៍ថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែចូលរួមរក្សាបរិស្ថាន និងតែងតែចូលរួមសកម្មភាពសង្គម ដូចជាការសាងសង់ផ្លូវ ព្រះវិហារ និង សាលារៀន នាស្រុកសន្ធរ ខេត្តកំពង់ចាមនេះតែម្តង។ រួមទាំងបុគ្គលិករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប​ ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីដាំដើម ឈើនេះផងដែរ។

លោក អ៊ុក វីឡា តំណាងបុរី ប៉េង ហួត គ្រុប បានថ្លែងបង្ហាញចំណាប់អារម្មណ៍ បញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្ស រីករាយយ៉ាង ក្រៃលែងក្នុងការចូលរួមកម្មវិធីដាំ ដើមឈើក្នុងឪកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនានៅស្រុកស្រីសន្ធរខេត្តកំពង់ចាម។ ទិវានេះត្រូវបានផ្ដួចផ្ដើម ឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ដើម្បីជំរុញឲ្យមានការយល់ដឹង ពីបញ្ហាបរិស្ថាននានាដូចជាបញ្ហបំពុលក្នុងសមុទ្រ បម្រែបម្រួលអាកាសធាតុ ការថយ ចុះនៃគម្របព្រៃឈើ។ល។ និង បង្វែរចំណាប់អារម្មណ៍ឲ្យយើងគ្រប់គ្នាចូលរួម សកម្មភាពថែរក្សានិងការពារបរិស្ថានឲ្យមាននិរន្តរភាព សំរាប់យើងទាំអអស់គ្នានិងកូនចៅជំនាន់ក្រោយ។ ស្របជាមួយ រាជរដ្ឋាភិបាលកម្ពុជាក៏បានរៀបចំ ផែនការ យុទ្ធសាស្ត្របរិស្ថានដើម្បីធានាឲ្យបាននូវការអភិវឌ្ឍមួយដែលប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបាន បង្កើតឡើងក្នុងឆ្នាំ២០០៥ ចាប់ពីមួយគម្រោងរហូតជាង៣០គម្រោង ក៏បានចូលរួមយ៉ាងសកម្មក្នុង ការថែរក្សាការពារបរិស្ថានជាពិសេស បរិស្ថានក្នុងគំរោងបុរី ដោយបានដាំដើមឈើជាច្រើនប្រភេទ និង មានសួនព្រមទាំងលំហបៃតងធំៗជាច្រើន ដែលផ្ដល់ភាពស្រស់ស្រាយនិងបរិយាកាសរស់នៅល្អដល់ប្រជាជនក្នុងគម្រោង និង បានចូលរួមលើកកំពស់ទីក្រុងស្អាត។ ក្នុងនោះ លោក អ៊ុក វីឡា ក៏បានមាន ប្រសាស៍លើកឡើងពីប្រសាស៍ផ្ទាល់របស់ស្ថាបនិកក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ថៃ ជាហួត ដែលបានចាប់កំណើត និង ធំធាត់នៅក្នុងទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះថា «ផឹកទឹកនឹកដល់ប្រភព បើបាន ជ្រកម្លប់សូមនឹកដល់អ្នកដាំ» ដែលជាប្រយោគតែងដក់ជាប់ក្នុងគំនិតរបស់លោក។ លោកបានបន្តទៀតថា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរីកចំរើនរហូតដល់សព្វថ្ងៃ ក្រុមហ៊ុនតែងជានិច្ចកាលចែករំលែក និងចូលរួមអភិវឌ្ឍសង្គមតាមរយៈសកម្មភាពមនុស្សធម៏ផ្សេងៗដូចជាជាក់ស្ដែងគឺការកសាងព្រះវិហារនិងផ្លូវថ្នល់នេះតែម្ដង។

ឆ្លៀតក្នុងឱកាសនោះផងដែរ ក៏មានការផ្តល់ជូនដល់សាលាស្រុកស្រីសន្ធរ និងវិទ្យាល័យចំនួន ៤ នូវសម្ភារៈប្រើប្រាស់មួយចំនួន ព្រមជាមួយគ្នានោះផងដែរ សម្រាប់មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ក៏ទទួលបានសម្ភារៈមួយចំនួន ដែលបានការឧបត្ថម្ភពី ប៉េង ហួត គ្រុប។ នៅចុងបញ្ចប់នៃកម្មវិធី គណៈអធិបតី មន្ត្រីរាជការសាលាស្រុកស្រីសន្ធរ បុគ្គលិកបុរី ប៉េង ហួត គ្រុប សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានចូលរួមដាំដើមទាំងអស់គ្នា ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែងផងដែរ៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកមកដាំនៅតាមដងផ្លូវជាតិលេខ ៧០B ក្នុងខេត្តកំពង់ចាម
ក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកមកដាំនៅតាមដងផ្លូវជាតិលេខ ៧០B ក្នុងខេត្តកំពង់ចាម
ក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកមកដាំនៅតាមដងផ្លូវជាតិលេខ ៧០B ក្នុងខេត្តកំពង់ចាម
ក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកមកដាំនៅតាមដងផ្លូវជាតិលេខ ៧០B ក្នុងខេត្តកំពង់ចាម
ក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកមកដាំនៅតាមដងផ្លូវជាតិលេខ ៧០B ក្នុងខេត្តកំពង់ចាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]