ភ្នំពេញ ៖ តារាសម្ដែងសម្បុរស្រអែម កញ្ញា ឌុច លីដា ជាតារាសម្ដែងស្រីមួយដួង ដែលត្រូវបានមហាជនទទួលស្គាល់ តាមរយៈសមត្ថភាពសម្ដែងខ្សែភាពយន្តនានា មិនតែប៉ុណ្ណោះ បន្ថែមពីលើសមត្ថភាពសម្ដែងនេះដែរ នាងក៏ចេះជំនាញដ៏ពិសេសមួយនេះ ទៀតផង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីរាងស្វែល កញ្ញា ឌុច លីដា បានបង្ហោះរូបគំនូដ៏ស្រស់ស្អាតមួយ ជាមួយពាក្យពេចន៍ថា « សិស្សអត់គ្រូ នៅផ្ទះទំនេរអត់ការធ្វើ » ។ ក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ដោយមិនធ្លាប់បានដឹងថានាងចេះជំនាញគូរគំនូរ បានល្អដល់ថ្នាក់នេះទាល់តែសោះ ម្យ៉ាងវិញទៀតគឺនាងរៀនគូរគំនូរ ដោយគ្មានគ្រូបង្ហាត់បង្រៀនថែមទៀតផង។

ជាមួយគ្នានោះដែរ ក៏មានមហាជនជាច្រើនបានពោលសរសើរ ពីសមត្ថភាពតារាស្រីរូបនេះ មិនដាច់ពីមាត់គ្រប់ៗគ្នា និងខ្លះទៀត បាននិយាយបែបលេងសើចថា «អាជីពច្រើនអញ្ចឹង ដឹងយកលុយទៅណាអស់ទេ »៕ 

ឌុច លីដា
ឌុច លីដា
ឌុច លីដា
គំនូ ឌុច លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា