ក្នុងឱកាសនៃទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរ អ៊ែមមឹរឹត បង្ហាញនូវ បច្ចេកទេស សម្អាតយន្តហោះ ដែលជួយដល់បរិស្ថាន និង ជួយឱ្យក្រុមហ៊ុនអាកាសចរណ៍សន្សំ ទឹករាប់លានលីត្រ រៀងរាល់ឆ្នាំ។

ជាធម្មតា យន្តហោះត្រូវការលាងសំអាតពី​៤​ទៅ​៥​ដង​ពីមួយឆ្នាំទៅឆ្នាំ។ ​ហើយជាមធ្យម​​​ការសំអាតម្តងៗប្រើប្រាស់ទឹកលើស​ពី ១១៣០០​លីត្រ​ សម្រាប់ការសំអាតប្រភេទយន្តហោះ  AirbusA280 មួយ​និងទឹកលើសពី៩៥០០លីត្រ សម្រាប់ការសំអាតប្រភេទយន្តហោះBoeing777។​

ចំណែកក្រុមហ៊ុនអាកាសចរអ៊ែមមឹរឹត​វិញ បានប្រើប្រាស់បច្ចេកទេសលាងសំអាតយន្តហោះបែបស្ងួត ដោយកាត់បន្ថយការប្រើប្រាស់ទឹកបានដល់ 11.7លានលីត្រក្នុងមួយឆ្នាំៗ។​

បច្ចេកទេសសម្អាតយន្តហោះ

យន្តហោះប្រភេទ A380 ប្រើប្រាស់ពេលលាងសម្អាតតែ ១២ម៉ោង ដោយបុគ្គលិក១៥នាក់។

អត្ថប្រយោជន៍សម្អាត យន្តហោះតាមបច្ចេកទេសស្ងួតរបស់ក្រុមហ៊ុនអ៊ែមមីរឺត មិនត្រឹមតែកាត់បន្ថយការប្រើប្រាស់ទឹកជួយ ដល់បរិស្ថាន​ ថែមទាំងអាចឱ្យគ្រឿង​ឧបក្ខារខ្លះរបស់យន្តហោះដំណើរការ បានអំឡុងពេលសំអាតទៀតផង។

សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្វែងយល់ពីបច្ចេកទេសសម្អាតស្ងួត៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]