ភ្នំពេញ៖ នៅក្នុងរង្វង់សិល្បៈ ឃើញថាតារាខ្មែរមួយចំនួន មានភាពជិតស្និទ្ធជាមួយគ្នាខ្លាំង មិនថាប្រុសស្រីនោះឡើយ ដោយសារតែពួកគេ បានធ្វើការជាមួយគ្នា ទើបយូរៗទៅក្លាយជាមិត្តដ៏ជិតដិត។

ជាក់ស្តែង ឃើញថាតារាខ្មែរប្រុសស្រីប៉ុន្មានដួង មានភាពស្និទ្ធស្នាលជាមួយគ្នាមិនដូចជាមិត្តនោះទេ តែប្រៀបដូចជាបងប្អូនយ៉ាងដូច្នោះ ដោយពួកគេតែងបង្ហាញរូបភាពប្រលែងគ្នា រីឯពេលខ្លះក៏បានធ្វើឲ្យមិត្តរួមការងាររបស់ខ្លួនរំភើបខ្លាំងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះនោះទេ ពួកគេក៏ហៅគ្នាដូចជាបងប្អូននៅក្នុងផ្ទៃម្តាយតែមួយយ៉ាងដូច្នោះ។ ដោយក្នុងនោះមានដូចជា៖

១) អ្នកនាងកាតុ និងរ៉ូលីន៖ ធ្វើការជាមួយគ្នារាប់ឆ្នាំ ប្រែមកជិតស្និទ្ធនឹងគ្នាដូចបងប្អូន ដោយឃើញថារ៉ូលីន និងកាតុ ទៅណាក៏ជាមួយគ្នា ជាពិសេសនៅពេលខ្លះ ពួកគេក៏មកលេងផ្ទះគ្នាមើលទៅដូចជាបងប្អូនយ៉ាងដូច្នោះ។ 

កាតុ និងរ៉ូលីន
កាតុ និងរ៉ូលីន
កាតុ និងរ៉ូលីន

២) អ្នកនាងសុគន្ធ នីសា និងណាក់ ស្រីណា៖ គឺជាមិត្តនឹងគ្នាអស់រយៈពេលជាងបួនឆ្នាំមកហើយ បច្ចុប្បន្នពួកគេស្រលាញ់គ្នាដូចបងប្អូនយ៉ាងដូច្នោះ ដោយសារ​តែស្រលាញ់នូវចរិតអ្នកទាំងពីររៀងខ្លួន ក៏បានធ្វើឲ្យតារាទាំងពីរនេះស្និទ្ធស្នាលនឹងគ្នា ទៅលេងផ្ទះក៏ដូចជាបានទៅSurprise អ្នកនាងសុគន្ធ និសា ដល់ផ្ទះទៀតផង។ ជាពិសេសនោះគឺកញ្ញាណាក់ ស្រីណា ក៏បាន អ្នកនាង សុគន្ធនិសា ជ្រើសយកមកធ្វើជាអ្នកកំដរនៅក្នុងថ្ងៃមង្គលការផងដែរ។

សុគន្ធ នីសា និងណាក់ ស្រីណា
សុគន្ធ នីសា និងណាក់ ស្រីណា
សុគន្ធ នីសា និងណាក់ ស្រីណា

៣) កញ្ញាជីជី និងបេប៊ី៖ ជាពិធីការិនីដែលមានរូបសម្រស់ស្រស់ស្អាតទាំងពីរ បានក្លាយជាមិត្តដ៏សិ្នទ្ធស្នាលជាមួយគ្នា ដោយពេលខ្លះពួកគេបានបញ្ចេញភាពសប្បាយរីករាយប្រលែងគ្នាប្រៀបដូចជាបងប្អូនយ៉ាងដូច្នោះ៕

ជីជី និងបេប៊ី
ជីជី និងបេប៊ី
ជីជី និងបេប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន