ភ្នំពេញ៖ មួយរយៈនេះវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា កំពុងតែរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយស្នាដៃនៃការផលិតរបស់ផលិតករនានា គួបផ្សំនឹងទេពកោសល្យសម្ដែងរបស់តួអង្គស្រីប្រុស ធ្វើឲ្យភាពយន្តនីមួយៗល្អមើលមិនចាញ់កុនបរទេសនោះទេ។

តួយ៉ាង ការជ្រើសរើសតួអង្គសម្រាប់សម្ដែងគឺជារឿងសំខាន់ណាស់ ដែលអ្នកដឹកនាំរឿងមិនអាចមើលរំលងបាន ហើយបើសាច់រឿងល្អតែតួអង្គសម្ដែងលេងទឹកមុខមិនសម ក៏អាចឲ្យកុននោះធ្លាក់ចុះផងដែរ។

ងាកមកចំណាប់អារម្មណ៍ តារាស្រីល្បីៗប៉ុន្មានដួងនេះវិញពោលគឺ អ្នកនាង សុគន្ធ និសា កញ្ញា ពៅ លីដា កញ្ញា នី មុនីនាថ កញ្ញា ណា សាឌី ដែលអ្នកទាំង៤ ក្រៅពីមានសមត្ថភាពសម្ដែងបានយ៉ាងប៉ិនប្រសប់ ពួកគេសុទ្ធតែកំំពុងត្រូវប៉ាន់ខ្លាំងជាមួយទីផ្សារសិល្បៈ ដែលភាគច្រើនដើរជាតួអង្គកម្សត់។

នេះដោយតែតារាស្រីទាំងនោះ មានមុខស្លូតពីធម្មជាតិជាហេតុធ្វើឲ្យការសម្ដែងពួកគេកាន់តែសាកសម ហើយជាពិសេសអាចនឹងធ្វើឲ្យទស្សនិកជនមួយចំនួន អាចស្រក់ទឹកភ្នែកតាម រាល់ពេលឃើញការសម្ដែងរបស់ពួកគេទៀតផង៕

តោះបើចង់ដឹងមានតារាណាខ្លះ តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖ 

សុគន្ធ និសា
ពៅ លីដា
ណា​សាឌី
នី មុន្នីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី