ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា កូនប្រុសរូបសង្ហាទាំង៣ របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានបោះជំហានចូលវិថីសិល្បៈចម្រៀង ដោយទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ផងដែរ។

យ៉ាងណាមិញ ក្នុងចំណោមកូនប្រុសញញឹមស្រស់ទាំង៣ របស់តារាចម្រៀងប្រុស លោក ព្រាប សុវត្ថិនោះដែរ យើងសង្កេតថាកូនប្រុសច្បង សុវត្ថិ មុនីវណ្ណ ហាក់មានទេពកោសល្យសិល្បៈច្រើនជាងគេ ជាពិសេសក្នុងការសម្ដែងតែម្ដង។

ជាក់ស្ដែង ដោយយោងទៅតាមការការបង្ហោះវីដេអូសម្ដែងមួយ ក្នុងការថតMVថ្មីរបស់ សុវត្ថិ មុនីវណ្ណ បានបង្ហាញឲ្យឃើញថា រូបលោកអាចសម្ដែងឈុតឆាកសម្រក់ទឹកភ្នែក ដោយចំណាយតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ ដែលធ្វើឲ្យមហាជន និងជាពិសេសហ្វេនៗខ្លួនជាច្រើន បានលាន់មាត់សរសើរគ្រប់គ្នា ពីសមត្ថភាពសម្ដែងដ៏ពូកែរបស់លោក ផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ 

សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
កូនប្រុស​ ព្រាប សុវត្ថិ ទាំង៣
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ