(ភ្នំពេញ)៖ តារាសម្តែងស្រីល្បីខាងវាយទាត់ធាក់ កញ្ញា ពេជ្រ ចរណៃ ថ្វីត្បិតតែការងារសិល្បៈ មានការមមាញឹកយ៉ាងណាក្កី តែតារាស្រីរូបនេះ នៅតែឆ្លៀតឱកាសបង្ហាញមុខ ក្នុងសកម្មភាពមនុស្សធម៌ជួយសង្គម តាមរយៈការចុះជួយដល់កុមារ តាមសហគមន៍ និងចាស់ជរាជាដើម។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រស់ស្អាត កញ្ញា ពេជ្រ ចរណៃ បានចុះយកសម្ភារៈប្រើប្រាស់ រួមទាំងគ្រឿងឧបភោគ- បរិភោគ ជួយដល់ចាស់ៗជរាចំនួន៤គ្រួសារ ស្ថិតនៅក្នុងស្រុកស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង។ សកម្មភាពចុះចែកអំណោយនេះ គឺធ្វើឡើងដោយមានការរួមគ្នា រវាងតារាស្រីកញ្ញា ពេជ្រ ចរណៃ ,លោកគ្រូ វីរៈ (គ្រូគុណខ្មែរក្បាច់ល្បុក្កតោក្មេងវត្តថាន់) និងព្រះតេជគុណនាម បូរី។

ចំពោះសម្ភារៈ ដែលត្រូវបាន ពេជ្រ ចរណៃ និងក្រុមការងារចុះចែក ដល់ចាស់ជរាទាំង៤គ្រួសារនោះ រួមមាន អង្ករ ,ទឹកក្រូច ,មី ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,ស្ករស ,ចានស្រាក់ ,តែ ,ទឹកដោះគោ ព្រមទាំងថវិកាមួយចំនួនទៀត។ ពេជ្រ ចរណៃ បានបង្ហាញអារម្មណ៍ថា នាងពិតជាមានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់ ចំពោះសកម្មភាពមនុស្សធម៌ មួយនេះ។

តារាស្រី ពេជ្រ ចរណៃ បានប្រាប់ Khmer Talking ថា «គិតមកទល់ពេលនេះ ខ្ញុំបានធ្វើសកម្មភាពមនុស្សធម៌ ពុំមែនជាលើកទី១នោះទេ ខណៈកន្លងមក ខ្ញុំក៏ធ្លាប់ចុះទៅដល់តំបន់ ដាច់ស្រយាលមួយចំនួន ដូចជាខេត្តតាកែវ ក្រចេះ និងលើកនេះ គឺខេត្តស្វាយរៀង។ ខ្ញុំនិងបន្តការងារនេះ ជាបន្តបន្ទាប់ទៀត ទោះបីជាអាជីពសិល្បៈរបស់ខ្ញុំ រវល់ខ្លាំងយ៉ាងណាក៏ដោយ តែនេះគឺជាការងារជួយសង្គម ដែលខ្ញុំចូលចិត្ត និងស្រឡាញ់តាមរយៈការចែករំលែកទាន ដល់អ្នកដែលខ្វះខាត»។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ តារាសម្ដែង ពេជ្រ ចរណៃ បានដេកសម្រាកព្យាបាល នៅមន្ទីពេទ្យប្រទេសថៃ ដោយត្រូវបានគេដឹងថា ដូចដេករង់ចាំថ្ងៃស្លាប់ ដោយសារគ្មានលទ្ធភាព ក្នុងការបង់ថ្លៃព្យាបាលជំងឺ ប៉ុន្ដែជីវិតកញ្ញា ពេជ្រ ចរណៃ ហាក់មានរស្មី និងក្ដីសង្ឃឹមឡើងវិញ ខណៈតារាសម្ដែងជើងចាស់លោក ខៃ ប្រសិទ្ធ ដែលតែងតែមានចិត្តធម៌នោះ បានមកជួយសង្រ្គោះជីវិតរបស់នាង ដោយចេញថ្លៃព្យាបាលលើនាងទាំងស្រុង និងមកសួរសុខទុក្ខនាង ដល់ប្រទេសថៃទៀតផង៕

ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ