ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា អតីតតារាសម្ដែង លោក គឹម សីហា បានមើលថែទាំ អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាភរិយាជាទីស្រលាញ់ ដូចជាព្រះនាងទៅហើយ ខណៈពេលអ្នកនាង កាន់តែកៀកថ្ងៃសម្រាលកូនដំបូង​​ ផងដែរ។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពដ៏គួរឲ្យច្រណែនជាច្រើនសន្លឹក ដោយបានបង្ហាញនូវសកម្មភាព ដែលស្វាមីខ្លួនបានអង្គុយផ្ទាល់ដី ដើម្បីពាក់ស្បែកជើងឲ្យនាង ជាមួយពាក្យពេចន៍ថា «អោនពាក់ស្បែកជើងខ្លួនឯងលែងកើតហើយ ព្រោះទើសពោះ កាន់តែរីកហើយ មានតែពឹងជំនួយការពិសេសទេ Seyha Kem ប្តីនាំមកដើរលេង អ៊ីអនទៀត......»។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញ សកម្មភាពបែបនេះហើយ ក៏មានមហាជនជាច្រើន បានលាន់មាត់សរសើរ និងមានអ្នកខ្លះទៀត បានលួចច្រណែនជាមួយ អ្នកនាង គង់ ចាន់ស្រីមុំ ដែលមានស្វាមីដ៏សែនល្អ ដោយបានជួយមើលថែទាំភរិយាខ្លួន បានយ៉ាងល្អទៀតផង៕  

គឹម សីហា និងភរិយា
គឹម សីហា និងភរិយា
គឹម សីហា និងភរិយា
គឹម សីហា និងភរិយា
គឹម សីហា ភរិយា និងមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា