ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងវ័យក្មេងទាំង២ដួង លីនី និងកញ្ចនាតូច បានបង្ហោះរូបភាព ប៉ុន្មានសន្លឹកផ្សេងៗគ្នា តែធ្វើឲ្យអ្នកគាំទ្ររំភើប និងមានការភ្ញាក់ផ្អើលមិនធម្មតា។

ដោយក្នុងនោះគឺ អ្នកទាំងពីរ កំពុងតែធ្វើការចាប់ដៃគ្នា ជាមួយកូនប្រុសរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ថតMVនៅក្នុងបទថ្មីដែលមានការបញ្ចេញសមត្ថភាពសម្តែងជាមួយគ្នាជាលើកដំបូង។

ទន្ទឹមនឹងនេះ អ្នកគាំទ្រជាច្រើន នឹងរំពឹងថាMV មួយនេះចេញមកដឹងតែកប់តែម្តង ព្រោះតែតារាវ័យក្មេងទាំងប៉ុន្មានដួងនេះ ប៉ះគ្នា មិនថារូបសម្រស់ និងសមត្ថភាពនោះទេសុទ្ធតែសង្ហា មើលទៅពិតជាសមគ្នាមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ ប្រជាប្រិយភាពរបស់តារាវ័យក្មេងទាំងនេះ កំពុងតែមានសន្ទុះខ្លាំង មិនចាញ់តារារៀមច្បងនោះទេ៕ 

លីនី និងកញ្ចនាតូច
លីនី តូច
កញ្ចនាតូច
លីនីតូច និងសុវត្ថិ មុនីនាគ
លីនីតូច និងសុវត្ថិ មុនីនាគ
កញ្ចនាតូច និងសុវត្ថិ មុនីវណ្ណ
លីនីតូច និងសុវត្ថិ មុនីនាគ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូណា