បរទេស ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច តារាខ្មែរមួយចំនួន បានសម្រេចចិត្ត ចាកចេញពីមាតុប្រទេសដើម្បីទៅសាង គ្រួសារថ្មីមួយដ៏ពេញលេញនៅឯនាយសមុទ្រ ផងដែរ។

ជាក់ស្ដែង ជារឿយៗតារាស្រីទាំងនោះ តែងតែបង្ហាញពីជីវិតរស់នៅ ដែលពោរពេញទៅដោយសេចក្តីសុខ និងសុភមង្គល ជាមួយស្វាមីរួមទាំងកូនៗរបស់ពួកគេ តាមរយៈបណ្ដាញសង្គមនានា ផងដែរ។

ទន្ទឹមនឹងការសោយសុខជាមួយជីវិត នៅឯក្រៅប្រទេសរបស់ តារាស្រីទាំងនេះដែរ មហាជនមួយចំនួនដែលធ្លាប់ជាអ្នកគាំទ្ររបស់ពួកគេ បានលាន់មាត់សរសើរដល់ជីវិតរបស់ពួកគេជាខ្លាំង ហើយជាពិសេសទៅទៀតនោះ តារាស្រីទាំងនេះតែងតែពោលថានឹកដល់ ប្រទេសកម្ពុជាដែលជាទឹកដីកំណើតរបស់ខ្លួនទៀតផង៕

ខាងក្រោមនេះជា តារាស្រីដែលបានចាកចេញទៅរស់នៅជាមួយស្វាមីនៅឯក្រៅប្រទេស៖ 

១. សារ៉ាយ សក្ខណា

តារាសម្ដែងអ្នកនាង សារ៉ាយ សក្ខណា បានចាកចេញទៅសហរដ្ឋអាមេរិក នៅដើមឆ្នាំ២០១៤ ហើយបច្ចុប្បន្ននេះនាងមានកូនស្រីម្នាក់។ 

គ្រួសារ សារ៉ាយ សក្ខណា
គ្រួសារ សារ៉ាយ សក្ខណា

២.អែន ជី

ពិធីការិនីអ្នកនាង អែន ជី ក៏មិនខុសអ្វីពីអ្នកនាង សារាយ សក្ខណានោះដែរ ដោយនាងបានចេញទៅរស់នៅសហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០១៧នេះ ផងដែរ។ 

គ្រួសារ​ អែន ជី
គ្រួសារ​ អែន ជី

៣.អម្ពរ ទេវី

តារាសម្ដែងជើងចាស់ អ្នកស្រី អម្ពរ ទេវី ក្រោយរៀបការម្ដងទៀត អ្នកស្រីក៏សម្រេចចាកចេញទៅរស់សហរដ្ឋអាមេរិក ជាមួយស្វាមីថ្មីយ៉ាងមានសុភមង្គល។ 

គ្រួសារ អម្ពរ ទេវី
គ្រួសារ អម្ពរ ទេវី

៤.គឹម លក្ខណា

អតីតតារាចម្រៀងប្រចាំរស្មីហង្សមាស អ្នកនាង គឺម លក្ខណា កំពុងតែរស់នៅលើទឹកដីសហរដ្ឋអាមេរិក ជាមួយគ្រួសាររបស់នាងយ៉ាងមានសេចក្ដីសុខ។ 

គឹម លក្ខណា និងកូនប្រុស

៥.ដាញ់ ម៉ូនីកា

តារាសម្ដែងទឹកភ្នែក អ្នកនាង ដាញ់ ម៉ូនីកា ក្រោយរៀបការកាលពីចុងឆ្នាំ២០១០រួចមក អ្នកនាងក៏សម្រេចចិត្តចាកចេញមក រស់នៅលើទឹកដីអូស្ត្រាលី យ៉ាងមានសេចក្ដីសុខ និងទទួលបានចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុស១ កូនស្រី១។ 

ដាញ់ ម៉ូនីកា និងស្វាមី
គ្រួសារ​ ដាញ់ ម៉ូនីកា 

៦.ស្រីម៉ុច

តារាសម្ដែងរហស្សនាម ជូនដូនកាកី អ្នកនាង ស្រីម៉ុច បានសាងគ្រួសារដ៏ពេញលេញមួយ នៅលើទឹកដីសឹង្ហបុរី។ 

គ្រួសារ ស្រីម៉ុច
ស្រីម៉ុច និងកូនៗ

៧.គឹម លីហ្សា

តារាសម្ដែង អ្នកនាង គឹម លីហ្សា បានចូលរោងការជាមួយបុរសអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី ដែលមានមុខរបរជាគ្រូពេទ្យ ដោយរៀបការរួចអ្នកនាង បានចាកចេញទៅតាមស្វាមីខ្លួនភ្លាមៗតែម្ដង៕ 

គ្រួសារ គឹម លីហ្សា
គ្រួសារ គឹម លីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា