ភ្នំពេញ៖ បើនិយាយពីតារាស្រី ដែលពូកែសម្តែងបែបក្រមិចក្រមើម គួរឱ្យស្រលាញ់គឺត្រូវលើកទៅឱ្យតារាសម្តែងកូនមួយអ្នកនាង សុខ សោម៉ាវត្តី។

ក្រៅពីត្រូវប៉ាន់សម្តែងខ្សែភាពយន្តទាំងរឿងដុំ និងរឿងភាគ ឱ្យបណ្តាផលិតកម្មធំៗនានានៅក្នុងស្រុក តារាស្រីរូបនេះ ក៏ត្រូវប៉ាន់ខាងថតសម្អាងការឱ្យតាមបណ្តាហាងសម្អាងការធំៗផ្សេងៗទៀតជាច្រើនកន្លែង ស្ទើរតែរកពេលវេលាសម្រាកមិនចង់បានផងដែរ។

ជាក់ស្តែង នៅថ្ងៃនេះ លើហ្វេសប៊ុករបស់អ្នកនាង សុខ សោម៉ាវត្តី ក៏បានបង្ហោះនូវរូបភាពរបស់ខ្លួន ពេលតុបតែង ក្នុងសម្លៀកបំពាក់បុរាណយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកគាំទ្រលង់នឹងសម្រស់នាងហើយ បើស្រស់ស្អាតខ្លាំងបែបនេះ។

មិនធម្មតាពិតមែន ស្រស់ស្អាតស្រាប់ហើយ ដល់ពេលតុបតែងខ្លួនបែបនេះទៀត រឹតតែលើកសម្រស់ឱ្យអ្នកមេម៉ាយ សុខ សោម៉ាវត្តី កាន់តែលេចធ្លោឡើងជាងមុនទ្វេដង ស្អាតប្រៀបដូចជាព្រះរាជនីនៅក្នុងរឿងដូច្នោះដែរ៕

មកទស្សនាកម្រងរូបភាពខាងក្រោមនេះដូចតទៅ៖ 

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី