ភ្នំពេញ៖ ក្រោយស្ងាត់បាត់មុខពីពិភពសិល្បៈអស់រយៈពេលជាយូរ អតីតម្ចាស់ពាន The Voice រដូវកាលទី១លោក ប៊ុត សីហា បានងាកមកធ្វើការងារមនុស្សធម៌ជួយសង្គមវិញ។

ដោយឡែក បើទោះជាមិនសូវលេចមុខឡើងច្រៀងក្នុងកម្មវិធីតូចធំនានា ដូចពីមុនពិតមែន ក៏តារាចម្រៀងវ័យក្មេងរូបនេះ នៅតែមិនបោះបង់ការងារសិល្បៈដែរ។

ហើយដើម្បីឲ្យមានចម្រៀងច្រៀងវិញលោក ប៊ុត សីហា ដាច់ចិត្តស្រែកប្រកាសរកពេញបណ្ដាញសង្គមហ្វេសប៊ុក ស្វែងរកអ្នកជំនាញធ្វើភ្លេងឲ្យលោក ខណៈដែលតារារូបនេះមិនសូវស្គាល់អ្នកអាជីពទាំងនោះឡើយ។

ក្នុងនោះលោកបានរៀបរាប់ទាំងក្ដុកក្ដួលថា៖

«មានបងប្អូនណាចិត្តល្អ អាចជួយសម្រួលពឹងជួយធ្វើភ្លេងឲខ្ញុំបាន២បទបានទេ? ខ្ញុំចង់បានចម្រៀង២ទៅ៣បទ តែមិនសូវស្គាល់អ្នកជំនាញធ្វើភ្លេងឲ្យ។ បងប្អូនណាស្គាល់ជួយប្រាប់ផងបាទ» ។

សារនេះ បានធ្វើឲ្យអ្នកគាំទ្រ លោកខ្លោចចិត្តអាណិតលោកជាខ្លាំង ហេតុតែស្រលាញ់វិស័យសិល្បៈ ទោះជាលំបាកគ្មានបទចេញដូចតារាដទៃយ៉ាងណា ក៏លោក ប៊ុត សីហា នៅតែប្រឹងរកជំនួយផលិតបទថ្មីដែរ ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕

ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា