ភ្នំពេញ៖ តារាចម្រៀងសញ្ជាតិខ្មែរអាមេរិកកញ្ញា ឡូរ៉ា ម៉ម កំពុងទទួលបានប្រជាប្រិយភាពខ្លាំងឡើងបន្ទាប់ពីនាង បានចាប់ដៃគូ ជាមួយក្រុមតារាចម្រៀង ក្មេងខ្មែរ ប្រុសអូន និង ឌីជេ XTHY ដើម្បីបង្កើតបទថ្មីដែលមានចំណងជើងថា «រាំមិនឆ្អែតទេ»

ជាក់ស្ដែង អ្វីដែលធ្វើឲ្យប្រិយមិត្តនឹកស្មានមិនដល់នោះ បទថ្មីរបស់នាងចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែទទួលបានការគាំទ្រខ្លាំង ដែលមានអ្នកចូលទស្សនារហូតដល់ទៅ១លានដងក្នុងរយៈពេលដល់ខ្លី និងត្រូវបានរីកសុះសាយទៅដល់សារព័ត៌មានថៃ ไทยบันเทิง ThaiPBS តាមរយៈ Camsocial News ទៀតផង។

នេះបើយោងតាមសារដែលកញ្ញា ឡូរ៉ា ម៉ម បានបង្ហោះលើបណ្ដាញសង្គមកាលពីថ្មីៗនេះ។

សាររបស់ ឡូរ៉ាម៉ម

ដំណឹងមួយនេះបានធ្វើឲ្យគ្រប់គ្នា ជាពិសេសគឺរូបនាងផ្ទាល់មានក្ដីរំភើបជាខ្លាំងព្រោះតែកូនខ្មែរយើងក៏អាចមានសមត្ថភាពផលិតបទថ្មី បង្ហាញឲ្យប្រទេសជិតខាងបានឃើញមិនចាញ់គេដែរ៕

ខាងក្រោមនេះជាវីដេអូដែល សារព័ត៌មានថៃបានចុះផ្សាយ៖

«រាំមិនឆ្អែតទេ» របស់ ឡូរ៉ាម៉ម
ឡូរ៉ាម៉ម
ឡូរ៉ាម៉ម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡូរ៉ា ម៉ម