ភ្នំពេញ ៖ តារាចម្រៀងស្រស់សង្ហាដូចកូរ៉េ លោក Step និងអ្នកនាង ពេជ្រ សោភា ជាដៃគូថតស្ពតពាណិជ្ជកម្ម ក៏ដូចជាចម្រៀងផ្សេងៗដែលទទួលបានការគាំទ្រជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះទំនាក់ទំនង រវាងអ្នកទាំងពីរ អាចនិយាយបានថាមានភាពជិតស្និទ្ធគ្នាខ្លាំង ទៀតផង ។

ជាក់ស្ដែង កាលពីយប់មិញនេះ នៅលើផេកអ្នកគាំទ្ររបស់ អ្នកនាង ពេជ្រ សោភា បានបង្ហោះនូវវីដេអូមួយ ដោយក្នុងនោះគេឃើញយ៉ាងច្បាស់ គឺ លោក Step បាន Surprise ខួបកំណើត អ្នកនាង ពេជ្រ សោភា មុនថ្ងៃតែម្ដង ដែលធ្វើឲ្យនាងរំភើបចិត្តខ្លាំង នៅពេលដែលសិស្សប្អូន Surprise បែបនេះដាក់ខ្លួន ។

យ៉ាងណាមិញ នេះបង្ហាញឲ្យឃើញថា លោក Step មានការគោរពដឹងគុណ ក៏ដូចជាស្រលាញ់រាប់អានរៀមច្បង អ្នកនាង ពេជ្រ សោភា ខ្លាំងណាស់ ព្រោះថាកន្លងមកលោក ត្រូវបានតារាស្រីរូបនេះជួយលើកស្ទួយ និងជ្រើសរើសជាដៃគូចម្រៀងជាមួយ ផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

Step
Step និងពេជ្រ សោភា
Step និងពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP