ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងនិងជាអ្នកនិពន្ធដ៏មានទេពកោសល្យប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ បានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញលោកបង្ហោះរូបភាព បង្ហាញមុខមិត្តស្រីសំណព្វចិត្តលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

ដោយក្នុងនោះម្ចាស់បទ «ក្បាច់គុណមនុស្សស្មោះ» រូបនេះក៏បានសរសេរសារស្នេហាយ៉ាងមានន័យ រៀបរាប់ពីទំហំចិត្តនៃក្ដីស្រលាញ់ទៅកាន់ម្ចាស់បេះដូងខ្លួនថា៖

«ដល់ពេលហើយ មានអ្វីត្រូវខ្មាស់សំរាប់ការបង្ហាញស្រ្តីម្នាក់ដែរថ្លៃថ្នូរ ជាពិសេសសមជាស្រ្តីម្នាក់នៅក្នុងជីវិតយើង មានគម្រោងថែទាំគ្នាអស់មួយជីវិត ជាពិសេសជាងនេះទៅទៀតអាចមើលថែខ្ញុំពេលចាស់ទៅអស់មួយជីវិតដូចគ្នា មិនចង់បានឡើយអ្វីដែរជាភាពអស្ចារ្យទេ ចង់បានតែមួយមុខគឺការគោរពតម្លៃគ្នា ស្រលាញ់គ្នាដោយភាពស្មោះត្រង់ ជាពិសេសផ្តល់តម្លៃអោយគ្រួសារគ្នាទៅវិញទៅមក ក្រមានមិនសំខាន់សំរាប់ខ្ញុំ ( អ្នកគ្រូពេទ្យ ដ៏អាក្រក់របស់បង )»។

ជាមួយគ្នានេះដែរ សង្សាបណ្ដូលចិត្តរបស់តារាចម្រៀងខាងលើត្រូវបានគេដឹងយ៉ាងច្បាស់ថា តាមពិតនាងជាគ្រូពេទ្យស្រីដ៏ស្រស់ស្អាតម្នាក់ដែល លោក អ៊ីណូ តែងតែ​រំឮកជារឿយៗ គ្រាន់តែពេលនោះលោកមិនទាន់ប្រកាសតែប៉ុណ្ណោះ៕

មិត្តស្រី អ៊ីណូ
មិត្តស្រី អ៊ីណូ
មិត្តស្រី អ៊ីណូ
មិត្តស្រី អ៊ីណូ
មិត្តស្រី អ៊ីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីណូ