ភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានប្រកាសចេញលក់ជាផ្លូវការស្មាតហ្វូន V9 ម៉ូឌែលថ្មីនេះហើយ ដែលមានពណ៌ក្រហមស្រស់ស្អាតបំផុត និងជាជម្រើសបន្ថែមដល់អ្នកគាំទ្រទាំងអស់ដែលចូលចិត្តពណ៌នេះ អ្វីដែលពិសេសនោះ ព័ណ៍ក្រហម គឺក៏សាកសមជាមួយយុវវ័យសម័យថ្មី នឹងអ្នកប្រើប្រាស់ដែលស្រឡាញ់ភាពឡូយឆាយផងដែរ។

vivo V9 ពណ៌ក្រហម

ពណ៌ក្រហមនេះ គឺមានការគាំទ្រយ៉ាងខ្លាំងពីបណ្តាទីផ្សារធំៗ ជាច្រើននៅក្នុងតំបន់ ដោយលោកអ្នកមើលឃើញភ្លាម គឺពិតជាមានភាពទាក់ទាញជាងបណ្តាពណ៌ផ្សេងៗទៀត នេះគឺដោយសារតែមានផ្ទៃខាងក្រោយនៃស្មាតហ្វូននេះ មានព័ណ៌ក្រហមឆ្អិនឆ្អៅ គឺស្អាតតែម្ដង រីឯផ្ទៃខាងមុខរបស់ស្មាតហ្វូននេះវិញ មានអេក្រង់ផ្ទៃលាតធំល្អ ដែលមើលទៅ គឺពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែន សំរាប់អ្នកប្រើប្រាស់ទាំងអស់ នៅពេលដែលមានស្មាតហ្វូនព័ណ៌ក្រហមថ្មីនេះ កាន់ក្នុងដៃពិតជាស្រស់ស្អាតមែនទែនសម្រាប់អ្នកដែលគាំទ្រ ។ចាប់ពីថ្ងៃនេះតទៅ អ្នកនឹងទទួលបាននូវកាដូជាច្រើនពីក្រុមហ៊ុន vivo ដូចជា ស្រោមទូរសព្ទពណ៌ខ្មៅក្រហម, Power Bank, កាសប្ល៊ូធូស, អំពូល USB, ស៊ីមស្មាតលេខពិសេស ដែលមានភ្ជាប់គម្រោងធំហ្មង៎រយៈពេល 16 សប្ដាហ៍ដោយឥតគិតថ្លៃទៀតផង។ ចំណែកឯតម្លៃរបស់វាវិញ គឺនៅដដែល ត្រឹមតែ 329 ដុល្លារប៉ុណ្ណោះ។

ស្មាតហ្វូន V9 ពណ៌ក្រហមថ្មីនេះ អ្នកអាចរកជាវបាននៅតាមបណ្ដាហាងលក់ទូរស័ព្ទនានា ដែលជាតំណាងចែកចាយផលិតផល vivo នៅទូទាំងប្រទេសកម្ពុជា ។ 

vivo V9 ពណ៌ក្រហម
vivo V9 ពណ៌ក្រហម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]