ភ្នំពេញ៖ ចាប់តាំងពីមានសន្ទុះនៃការគាំទ្រកាន់តែកើនឡើងជាលំដាប់ នៅពេលនេះ Coffee Today បានពង្រីកសាខារបស់ខ្លួន បានរហូត ៤៩ សាខាទូទាំងប្រទេសហើយ។ ក្នុងនោះដែរ នាពេលថ្មីៗនេះ Coffee Today ដែលជាម៉ាកកាហ្វេដ៏ល្បីមានដើមកំណើតនៅប្រទេសថៃ បានបើកសាខាថ្មីរបស់ខ្លួន ដែលជាសាខាទី៤២ នៅលើផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ជាន់ទី២។ ហើយអ្វីដែលពិសេសនោះ សាខានេះគឺជាសាខាដំបូងគេបង្អស់ ដែលមានវត្តមាននៅលើផ្សារទំនើប ដ៏ល្បីលំដាប់ថ្នាក់អន្តជាតិផងដែរ។ 

Coffee Today សាខាថ្មី ជាសាខាដំបូងគេ ដែលបើកលើផ្សារទំនើបលំដាប់ថ្នាក់អន្តជាតិ

កញ្ញា លឹម ស្រីលុច្ស ដែលជាអ្នកគ្រប់គ្រងទូទៅនៅ Coffee Today សាខាទី៤២ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធីនេះ បានមានប្រសាសន៍ថា៖ 

“មូលហេតុដែលខ្ញុំសម្រេចចិត្តបើកសាខាថ្មីនៅទីនេះ ព្រោះតែខ្ញុំសង្កេតឃើញថា សន្ទុះនៃការគាំទ្រ Coffee Today មានការកើនឡើងជាលំដាប់ នៅតាមសាខានីមួយៗអំឡុងពេលជាងមួយឆ្នាំកន្លងមកនេះ។ Coffee Today នេះផ្តោតសំខាន់លើគុណភាព និងអនាម័យព្រមទាំងតម្លៃសមរម្យផងដែរ។ ដូច្នេះហើយទោះជាមានដៃគូប្រកួតប្រជែងច្រើន ប៉ុន្តែពួកយើងនឹងនៅតែព្យាយាមរក្សាគុណភាពអនាម័យ និងសេវាកម្មដើម្បីផ្គាប់ចិត្តអតិថិជនរបស់យើង។”
កញ្ញា លឹម ស្រីលុច្ស

គួរបញ្ជាក់ដែរថា Coffee Today បច្ចុប្បន្នគឺជាម៉ាកហាងកាហ្វេមួយក្នុងចំណោមម៉ាកហាងកាហ្វេល្បីៗជាច្រើន នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយចំនួននៃការគាំទ្រនៃហាងកាហ្វេដ៏ឈានមុខនេះ ក៏កាន់តែកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ 

Coffee Today សាខាថ្មី ជាសាខាដំបូងគេ ដែលបើកលើផ្សារទំនើបលំដាប់ថ្នាក់អន្តជាតិ

អ្នកគ្រប់គ្រងវ័យក្មេងរូបនេះ បានបន្ថែមទៀតថា៖ 

“សម្រាប់លក្ខណៈពិសេសរបស់ Coffee Today សាខាទី៤២នេះ គឺជាសាខាដំបូងគេបង្អស់ ដែលមានវត្តមាននៅលើផ្សារទំនើបលំដាប់ថ្នាក់អន្តជាតិ និងធំជាងគេនៅទីក្រុងភ្នំពេញផងដែរ”។
Coffee Today សាខាថ្មី ជាសាខាដំបូងគេ ដែលបើកលើផ្សារទំនើបលំដាប់ថ្នាក់អន្តជាតិ

យ៉ាងណាមិញ សម្រាប់អតិថិជនដែលជាអ្នកគាំទ្រ ឬចង់សាកល្បងរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ របស់ Coffee Today សាខាថ្មីនេះ គឺមានទីតាំងនៅលើអ៊ីអនម៉នសែនសុខស៊ីធី ជាន់ទី២ឬទំនាក់ទំនងតាមរយៈទូរស័ព្ទ ០៩៦ ៤៤៤ ៤៧៨១ និងទំព័រហ្វេសប៊ុកផ្លូវការ Coffee Today Aeon II ផងដែរ៕ 

Coffee Today សាខាថ្មី ជាសាខាដំបូងគេ ដែលបើកលើផ្សារទំនើបលំដាប់ថ្នាក់អន្តជាតិ
Coffee Today សាខាថ្មី ជាសាខាដំបូងគេ ដែលបើកលើផ្សារទំនើបលំដាប់ថ្នាក់អន្តជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]