ភ្នំពេញ ៖ តារាសម្ដែងប្រុសរាងខ្ពស់សង្ហា លោក លឹម ជាឡាយ ហាក់មានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីក្ដោបបានតំណែងតួឯកជាច្រើនខ្សែភាពយន្តមក ស្របពេលកំពុងតែ ទទួលបានការគាំទ្រនេះដែរ ស្រាប់តែលោកប្រកាសមិនថតដាច់ខាត ជាមួយតួសម្ដែងបែបនេះទៅវិញ។

ជាក់ស្ដែង តាមរយៈការបង្ហោះសារ នៅលើហ្វេសប៊ុករបស់ តារាសម្ដែងប្រុសរូបនេះ បានសរសេររៀបរាប់ថា « ខ្ញុំបាទ លឹម ជាឡាយ LCL មិនចង់ថតជាមួយតួដែលកូរគេចឹងទេវាហត់ណាស់ កុំប្រើពាក្យថាមិនចង់អី គឺអត់ម៉ង ... ប្រកាសទុកមុន មិនចូលចិត្តទេ ធ្វើចឹងបានអីមកវិញ »។

យ៉ាងណាមិញ មូលហេតុដែលធ្វើឲ្យ លោក លឹម ជាឡាយ ដល់ថ្នាក់ប្រកាសបែបនេះ ព្រោះលោកត្រូវបានតួសម្ដែងមួយចំនួន ដែលមិនគោរពពេលវេលា ហើយក៏មិនមានទំនួលខុសត្រូវជាមួយការងារ ដែលធ្វើឲ្យប៉ះពាល់ដល់លោក និងក្រុមការងារជាច្រើន ដោយត្រូវមកអង្គុយរង់ចាំ តួទាំងនោះគ្រប់ពេលវេលា ទៀតផង។

ទោះជាយ៉ាងណាក្ដី តារាប្រុសរូបនេះ នៅមិនទាន់បញ្ចេញថាជាតារាដួងណានោះទេ ដោយលោកបានបញ្ជាក់ថា ប្រសិនបើតួទាំងនោះ មិនព្រមចូលខ្លួនដោះស្រាយបញ្ហាទាំងនេះទេ លោកនឹងប្រកាសឈ្មោះតារានោះជាសាធារណៈតែម្ដង៕ 

ឹលឹម ជាឡាយ
លឹម ជាឡាយ
លឹម ជាឡាយ
សារ លឹម ជាឡាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លឹម ជាឡាយ