ភ្នំពេញ៖ តារាកំប្លែងវ័យក្មេងនីឡា ដែលជាកូនស្រីដ៏ស្រស់ស្អាតរបស់អ្នកដឹកនាំ ផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ និងជាអ្នកគ្រប់គ្រង ក្រុមកំប្លែងប្រចាំនៅស៊ីធីអិន សុវណ្ណរិទ្ធី ហៅលោកតា វិុចទ័រ បានដឹកដៃកូនស្រីរបស់ខ្លួនឲ្យចូលលេងកំប្លែង និងប្រឡូកនៅក្នុងវិស័យមួយនេះតាំងតែពីក្មេង។

បច្ចុប្បន្ន នាងមានឈ្មោះបោះសម្លេងមិនធម្មតា បន្ទាប់មកឪពុករបស់តារារូបនេះក៏ចាប់ផ្តើមបណ្តុះបណ្តាលឲ្យកូនប្រុសពៅរបស់ខ្លួនថែមម្នាក់ទៀត ឲ្យចូលនៅក្នុងវិស័យមួយនេះ។

ជាក់ស្តែង ប្អូនប្រុសរបស់ តារាកំប្លែង នីឡា កំពុងតែចាប់ផ្តើមបានថតនៅក្នុងសាច់រឿងកំប្លែងនានា បានប៉ុន្មានរឿងមកហើយ ដោយក្នុងនោះឃើញថា ស្នាដៃនៅក្នុងការសម្តែងរបស់គេ ក៏មិនធម្មតាដែរ គឺមិនចាញ់បងស្រីរបស់ខ្លួនប៉ុនា្មននោះទេ។

ទន្ទឹមនឹងនេះដែរ ក៏មានអ្នកគាំទ្រ ក៏ដូចជាអ្នកទស្សនាវីដេអូមួយនេះ បានសរសើរដល់ប្អូនរបស់តារារូបនេះ ដែលមានស្នាដៃ និងដុងសិល្បៈដ៏ល្អតាំងពីក្មេងបែបនេះ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

នីឡា
ម្តាយ និងប្អូនប្រុសនីឡា
ប្អូនប្រុសនីឡា
ប្អូនប្រុសនីឡា
ប្អូនប្រុសនីឡា
ប្អូនប្រុសនីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា