ភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ពិធីការិនីរូបស្រស់ កញ្ញា ជីជី ហាក់កាន់តែមានភាពជោគជ័យខ្លាំង ខណៈពេលដែលមុខជំនួញផ្ទាល់ខ្លួនមានដំណើរការល្អ ហើយវិស័យសិល្បៈ ក៏កំពុងតែមានភាពមមាញឹកខ្លាំង ផងដែរនោះ។

យ៉ាងណាមិញ គ្រាន់តែឈានចូលដល់ដើមខែមិថុនានេះភ្លាម ស្រីស្អាត កញ្ញា ជីជី ត្រូវបានគ្រួសារ ព្រមទាំងមិត្តភក្តិរបស់ខ្លួននាំគ្នា Surprise ថ្ងៃកំណើតឱ្យមុនថ្ងៃកំណត់ យ៉ាងគួរឲ្យរំភើបជំនួសនាង ដោយក្នុងនោះដែរនាងបានរៀបរាប់ទាំងរីករាយថា «ធ្វើស៊ីសាហាវណាស់ អរគុណបងប្អូនល្អ surprised រាល់ឆ្នាំ អរគុណអ្នកស្រីមេកា nene »។

គួរឱ្យដឹងដែរថា ថ្ងៃខួបកំណើតពិតប្រាកដរបស់ កញ្ញា ជីជី គឺនៅថ្ងៃទី១៣ ខែមីនា ឯណោះទេ ប៉ុន្តែដោយសារមិត្តភក្តិខ្លាចដឹងទុកជាមុន ទើបនាំគ្នាធ្វើ Surprise ថ្ងៃកំណើតឱ្យមុនថ្ងៃឱ្យហើយតែម្តង។ ជាពិសេស ជារៀងរាល់ឆ្នាំ ពួកគេ តែងតែរៀបចំឲ្យនាង មិនដែលទុកនាងចោលនោះទេ ក្នុងថ្ងៃកំណើត៕

សូមទស្សនាវីដេអូខាងក្រោម៖

ជីជី
ជីជី និងមិត្តភក្តិ
ជីជី និងមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី