ភ្នំពេញ៖ ទំនាក់ទំនងស្នេហារបស់លោក សុវណ្ណ មករា និងអតីតភរិយារូបស្រស់អ្នកនាង ឈិន សុធារី បានដើរដល់ផ្លូវបំបែក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

តួយ៉ាងគ្រប់គ្នាក៏បានដឹងដែរថា បើទោះមិនអាចបន្តនិស្ស័យជាប្ដីប្រពន្ធក៏លោក សុវណ្ណ មករា នៅតែមិនបញ្ឈប់តួនាទីជាឪពុកល្អដែរ ព្រោះជារឿយៗលោកប៉ា រូបនេះ តែងយកពេលវេលាទំនេរដែលខ្លួនមាន ឲ្យទៅកូនភ្លោះប្រុសស្រីរបស់ខ្លួនជានិច្ច។

ដូចមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាលោក តែងនាំកូនៗដើរកម្សាន្ត ញាុំអី យ៉ាងមានក្ដីសុខ ខុសដាច់ពីឪពុកមួយចំនួនដែលមើលរំលងកូនខ្លួន ខណៈដែលជីវិតអាពាហ៍ពិពាហ៍ជាមួយភរិយាបានប្រេះឆា។

ទង្វើនេះស្ដែងច្បាស់ណាស់ថា ទោះមិនបានរួមគ្រួសារជាមួួយប្រពន្ធដូចគ្រាមុន ក៏លោក សុវណ្ណ មករា នៅតែរក្សាងារជាប៉ាប៉ាបានយ៉ាងល្អដែរ ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សុវណ្ណ មករា និងកូនភ្លោះ
សុវណ្ណ មករា និងកូនភ្លោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា