នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភាហើយ។ ជាតារាចំរៀងដែលជាទីពេញនិយមមួយរូប យើងសង្កេតឃើញមានការចូលរួមអបអរ និងជូនពរជាច្រើនពីសំណាក់អ្នកគាំទ្រ ក្នុងនោះក៏មានក្រុមដែលជាដៃគូសហការណ៍របស់អ្នកនាងផងដែងនោះ គឺក្រុមហ៊ុនទូរស័ព្ទដៃOPPO។

គួររំលឹកផងដែរថា បើគិតមកទល់ពេលនេះ កំពូលតារាចម្រៀង ពេជ្រ សោភាបានសហការណ៍ជាមួយនឹងក្រុមហ៊ុន OPPO ក្នុងការធ្វើជាអគ្គរាជទូតសុច្ឆន្ទៈ មានរយៈពេល២ឆ្នាំហើយ។ ហើយយើងអាចសង្កេតឃើញថាក្រុមហ៊ុនទូរស័ព្ទដៃមួយនេះគឺទទួលបាននូវការស្គាល់និងពេញនិយមជាខ្លាំង ពីសំណាក់អតិថិជននាពេលបច្ចុប្បន្ន។ តាមរយៈរូបភាពជូនពរមួយនោះ ក្រុមហ៊ុនOPPO បានធ្វើការអំពាវនាវដល់បណ្តារអ្នកគាំទ្ររបស់ទូរស័ព្ទ OPPO ក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សោភាទាំងឡាយឲ្យចូលរួមសរសេរពាក្យពេជន៍ជូនពរ ដែលខ្លួនចង់និយាយទៅកាន់អ្នកនាង។ ស្របពេលជាមួយគ្នានេះដែរ អ្នកដែលចូលរួមសរសេរពាក្យជូនពរនៅលើផេកហ្វេសប៊ុករបស់ OPPO នោះនឹងអាចមានឱកាសឈ្នះនូវទូរស័ព្ទដៃស៊េរីថ្មីគឺOPPO R15 Pro។ 

OPPO រៀបចំកម្មវិធីជូនពរខួបកំណើតដល់កំពូលតារាចម្រៀង ពេជ្រ សោភា

នេះពិតជាឱកាសពិសេសមែនទែន ដែល OPPO រៀបចំកម្មវិធីនេះឡើង ដើម្បីជូនពរដល់តារាតំណាងរបស់ខ្លួន ហើយកាន់តែពិសេសនោះការលើកទឹកចិត្ត ដោយរង្វាន់ OPPO R15 Proនេះតែម្តង។ OPPO R15 Proគឺជាម៉ូដែលសំខាន់ស៊េរីខ្ពស់របស់OPPOដែលលក់ដាច់ខ្លាំងនៅ ប្រទេសចិន ក៏ដូចជាប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បច្ចុប្បន្នមិនទាន់មានវត្តមាននៅទីផ្សារប្រទេសកម្ពុជាយើងនៅឡើយទេ តែបើតាមការPost រូបភាពក្នុងផេករបស់OPPOកម្ពុជា វានឹងមកដល់ក្នុងពេលឆាប់ៗនេះ។

លក្ខណៈពិសេសៗរបស់ OPPO R15 Pro មានដូចជា៖ ជាប្រភេទទូរស័ព្ទFull Screen ដែលមានអេក្រង់ទំហំ6.28អ៊ិញ កាមេរ៉ាមុខទំហំ20MP កាមេរ៉ាក្រោយភ្លោះមានទំហំ20MP+16MP មានRAM ទំហំ6GB និងអង្គផ្ទុកទិន្នន័យទំហំ128GB។ វាប្រើប្រាស់នូវChipset: Qualcomm SDM660 Snapdragon 660 និងCPU: Octa-core (4x2.2 GHz Kryo 260 & 4x1.8 GHz Kryo 260) ចំនែកឯកំលាំងថ្មវិញមានទំហំ3430mAh ហើយថែមទាំងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មរហ័ស VOOC។ ចំពោះតម្លៃវិញ យើងអាចប៉ាន់ប្រមាណថាវាអាចនឹងមានតម្លៃចាប់ពី៦០០ដុល្លារ ដល់៨០០ដុលា្លរបើលក់នៅក្នុងប្រទេសកម្ពុជាយើង។

ដូច្នេះសូមកុំភ្លេចណា សម្រាប់អ្នកដែលនិយមគាំទ្រកំពូលតារាចំរៀង ពេជ្រ សោភា សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការណ៍របស់OPPOដើម្បីទទួលបាននូវពត៌មានលម្អិតអំពីការចូលរួមធ្វើការជូនពរទាំងអស់គ្នា ហើយលោកអ្នកអាចនឹងជាអ្នកមានសំណាងក្នុងការឈ្នះរង្វាន់OPPO R15 Proផងដែរ៕

OPPO R15 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា